ក្លឹប Chelsea ចង់ទិញយកខ្សែប្រយុទ្ធមាឌល្អិត Javier Hernandez មកវិញ ដោយគ្រោងទិញពីក្លឹប Bayern Leverkusen ក្នុងតម្លៃខ្លួនដល់ទៅ៣៤លានផោនឯណោះ។
អតីតកីឡាកររបស់ក្លឹប Manchester United រូបនេះ ផ្លាស់ចេញពីអង់គ្លេសទៅនៅអាល្លឺម៉ង់ដោយសារតែអតីតគ្រូបង្វឹកបិសាចក្រហមលើកមុនមិនពេញចិត្តចំពោះទម្រង់លេងរបស់កីឡាកររូបនេះឡើយ។ បន្ថែមពីលើនេះទៀតសោត មុនទៅអាល្លឺម៉ង់នោះ Chicharito ក៏ធ្លាប់ទៅលេងនៅ Real Madrid បានមួយរដូវកាលផងដែរ។

យ៉ាងណាមិញនៅខែមករាខាងមុខនេះ ក្លឹប Chelsea ក្រោមការដឹកនាំរបស់លោក Conte ហាក់ដូចជាពេញចិត្តចំពោះទម្រង់លេងរបស់ក្លឹបមួយនេះឡើងវិញ ដោយកំពុងតែបញ្ជូនភ្នាក់ងាររបស់ខ្លួន ដើម្បីទៅចរចាជាមួយក្លឹង Bayern Leverkusen របស់អាល្លឺម៉ង់។ ដើម្បីទិញផ្ដាច់កុងត្រារបស់ខ្សែប្រយុទ្ធជម្រើសជាតិមិស៊ិកូរូបនេះ ក្រុមតោខៀវត្រូវចំណាយយ៉ាងតិចក៏៣៤លានផោនដែរ។
ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំខាងលើនេះ បង្ហាញខ្លួននៅអាល្លឺម៉ង់បាន៤៣ប្រកួតមកហើយ ដោយរកគ្រាប់បាល់បាន២២គ្រាប់ដែរ៕
មតិយោបល់