ជម្ពូ មានដើមកំណើតនៅតំបន់អាស៊ីអាគ្នេយ៍ ហើយផ្លែរបស់វាមានរាងទ្រវែង ឬមូលខ្លីទៅតាមប្រភេទនីមួយៗ។ ចំណែកឯពណ៌របស់វាវិញមានដូចជា ស សព្រឿងៗ ក្រហម ឬស៊ីជម្ពូ ប៉ុន្តែរសជាតិមិនសូវផ្អែមណាស់ណាទេ។
ភាគច្រើនផ្លែជម្ពូ គេចូលចិត្តទទួលទានលេង ឬសម្រាប់លាងមាត់ក្រោយពលបាយរួច។ ប៉ុន្តែបើតាមការស្រាវជ្រាវបានបង្ហាញថា ផ្លែជម្ពូ សម្បូរទៅដោយប្រូតេអ៊ីន កាល់ស្យូម ជាតិសរសៃ ជាតិដែក វីតាមីនA វីតាមីនC រួមទាំងសារធាតុសំខាន់ៗជាច្រើនទៀត ដែលល្អបំផុតសម្រាប់សុខភាព។
លើសពីនេះទៅទៀត ប្រសិនបើអ្នកទទួលទានទឹកជម្ពូ ជាប្រចាំ អាចជួយព្យាបាល និងការពារជំងឺបានច្រើនមុខ ប៉ុន្តែមនុស្សភាគច្រើនមិនបានចាប់អារម្មណ៍នោះទេ។
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍នៃការទទួលទានទឹកជម្ពូៈ
- កាត់បន្ថយការឆ្លងមេរោគបាតក់តេរី និងមេរោគផ្សិត
- បង្កើនការរំលាយអាហារ
- កាត់បន្ថយកូឡេស្តេរ៉ុលក្នុងសរសៃឈាម
- ធ្វើឲ្យប្រព័ន្ធភាពស៊ាំមានភាពរឹងមាំ
- កាត់បន្ថយជំងឺឆ្កួតជ្រូក
- ប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែម
- បង្ការជំងឺមហារីកមួយចំនួន
- ជួយកម្ចាត់ជាតិពុលចេញពីក្នុងថ្លើម។
ទាំងអស់នេះហើយ គឺជាមូលហេតុដែលក្រុមអ្នកជំនាញបានផ្តល់អនុសាសន៍ ឲ្យអ្នកឧស្សាហ៍ទទួលទានទឹកជម្ពូជាប្រចាំ៕

ប្រភពៈ naturalhealthyteam
មតិយោបល់