ព័ត៌មានសុខភាព

ទទួលទានអាហារទាំងនេះ៦០ថ្ងៃ សុដន់នឹងធំដូចចិត្ត

តើសុភាពនារីទាំងឡាយកំពុងតែមិនសប្បាយចិត្តជាមួយនឹងសុដន់តូច ស្លៀកអ្វីក៏មិនស្អាត គ្មានភាពទាក់ទាញដូចនារីដែលមានសុដន់ធំមែនទេ? ឈប់តូចចិត្តទៀតទៅ ព្រោះអ្នកអាចកែប្រែសុដន់ឲ្យសុដន់ធំមូលខ្លំ ដោយមិនបាច់ឆ្លងកាត់មុខកាំបិទឡើយ។

ខាងក្រោមនេះ គឺជាប្រភេទអាហារដែលជួយឲ្យសុដន់សុភាពនារីទាំងឡាយឆាប់ធំដូចបំណង៖

ការ៉ុត
ការ៉ុត មានផ្ទុកអ័រម៉ូនស្រ្តី (Estrogens) ជាច្រើនដែលជាអរ័ម៉ូនដ៏ចាំបាច់ក្នុងការធ្វើឲ្យសុដន់ធំ។ ការ៉ុត ក៏សម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើន ក្នុងការប្រយុទ្ធប្រឆាំងជំងឺមហារីក និងថែរក្សាការពារ​សុខភាពរាងកាយ​របស់មនុស្សទាំងមូលផងដែរ។

សណ្តែកសៀង
សណ្តែកសៀង ជាអាហារសម្បូរទៅដោយប្រូតេអ៊ីន និងវីតាមីនខ្ពស់បំផុត សម្រាប់ចិញ្ចឹមសេរីរាង្គ។ ទន្ទឹមនឹងនោះ វាក៏មានសមត្ថភាពក្នុងការធ្វើឲ្យសុដន់ធំផងដែរ។

សណ្តែកបណ្តុះ
សណ្តែកបណ្តុះធម្មជាតិ ជាអាហារដែលគ្មានគីមី អាចធ្វើឲ្យសុដន់ធំយ៉ាងឆាប់រហ័ស ព្រោះវាមានផ្ទុកអ័រម៉ូន(Estrogens) ដ៏ច្រើនសន្ធឹកសន្ធាប់។

សណ្តែកបារាំង
ក្នុងចំណោមផ្លែឈើទាំងអស់ សណ្តែកបារាំងមានប្រយោជន៍ខ្លាំងបំផុតក្នុងការធ្វើឲ្យសុដន់ស្រ្តីធំ។ សណ្តែកបារាំង មិនត្រឹមតែមានអ័រម៉ូនស្រ្តី(Estrogens) ដ៏ច្រើននោះទេ វាក៏មានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយអ័រម៉ូនបុរស (testosterone) ដែលធ្វើឲ្យស្រ្តីមានសាច់ដុំ និងដើមទ្រូងរាបស្មើដូចមនុស្សបុ្រស។

មតិយោបល់