បញ្ហាវិលមុខត្រូវបានគេចាត់ទុកថា ជាជំងឺមួយប្រភេទដែលធ្វើឲ្យអ្នកបាត់បង់ស្មារតី ឬក៏អាចដួលសន្លប់ដោយមិនដឹងខ្លួន។ បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា មូលហេតុនៃការកើតជំងឺនេះបណ្តោលមកពី សម្ពាធឈាមទាប ការទទួលទានរបបអាហារខ្វះសារធាតុចិញ្ចឹម អស់កម្លាំង ស្ត្រេស កើតជំងឺផ្តាសាយ រលាកច្រមុះ ថប់អារម្មណ៍ ការប្រើប្រាស់ថ្នាំញៀន និងគ្រឿងស្រវឹងជាដើម។
ដូច្នេះហើយ ដើម្បីជៀសឲ្យឆ្ងាយពីបញ្ហាវិលមុខ អ្នកគួរតែព្យាយាមប្រើប្រាស់ឱសថធម្មជាតិមួយប្រភេទនេះ។
ធាតុផ្សំ៖
– ទឹកកន្ទួតព្រៃ ២ស្លាបព្រា
– ទឹកឃ្មុំ ១ស្លាបព្រា
– អំបិល កន្លះស្លាបព្រា
ការប្រើប្រាស់៖
– ចាប់ផ្តើមលាយធាតុផ្សំទាំងអស់នេះឲ្យរលាយចូលគ្នាក្លាយជាល្បាយតែមួយ។
– ទទួលទានរៀងរាល់ល្ងាចក្រោយពេលទទួលទានអាហារ ហើយយ៉ាងតិចបំផុតរយៈពេលមួយសប្តាហ៍។
– ប្រសិនបើអ្នកមានបញ្ហារលាកច្រមុះ គួរពិគ្រោះជាមួយគ្រូពេទ្យជាមុនសិនមុននឹងប្រើប្រាស់ឱសថមួយនេះ៕
មតិយោបល់