វាជាលើកទី១ហើយ ដែលលោក អ៊ឹម រតនៈ ហៅ Tin Mark បានអរហើបជើងពីដី រកអ្វីនិយាយមិនត្រូវ ក្រោយកូនប្រុសនាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា លោក ហ៊ុន ម៉ាណែត បានយកបទខ្លួននិពន្ធដែលចេញនៅហង្សមាស ក្រោមចំណងជើងថា «ស៊ូឃ្លាត» ទៅច្រៀងយ៉ាងដូច្នោះ។
ក្រោយឃើញនូវវីដេអូបែបនេះ លោក អ៊ឹម រតនៈ អ្នកនិពន្ធបទ «ស៊ូឃ្លាត» បានបញ្ជាក់ថា ខ្ញុំស្ទើរតែមិនជឿថា លោក ហ៊ុន ម៉ាណែត ក៏ស្រលាញ់បទរបស់ខ្ញុំដែរ “ស៊ូឃ្លាត” ឡើងពិរោះលើសពីជឿខ្លួនឯងថាអាចបានដល់ថ្នាក់នេះ។
លោកបានបន្តថាមិនមែនបងប្អូនខ្មែរទាំងអស់ដែលធ្លាប់ច្រៀង លោកមិនសប្បាយចិត្តនោះទេគឺសប្បាយដូចគ្នា ប៉ុន្តែអ្វីដែលចាប់អារម្មណ៍ថា មិននឹកស្មានថា លោក ហ៊ុន ម៉ាណែត ដែលជាថ្នាក់ដឹកនាំមួយ រវល់ការងារយ៉ាងខ្លាំងដូច្នោះ អាចច្រៀងបទដែលលោកបាននិពន្ធ យ៉ាងដូច្នោះសោះ លើសពីការជឿ។
លោក អ៊ឹម រតនៈ បន្តទៀតថា លោកក៏នឹកឃើញដែរថា បទនេះចេញដំបូងបំផុត ដែលមិនទាន់ដាក់បញ្ចូលនៅហង្សមាស គ្មាននរណាចាប់អារម្មណ៍នោះទេ តែពេលនេះឃើញស្នាដៃខ្លួនល្បីយ៉ាងដូច្នោះ ជាកម្លាំងចិត្តមួយ ជំរុញឲ្យលោកបង្កើតស្នាដៃបទថ្មី ជាច្រើនទៀត៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=_FD4J5nlr6g&feature=youtu.be
មតិយោបល់