អ្នកណាមិនចង់បានស្បែកស្អាតនោះ? ប៉ុន្តែដោយសារកត្តារស់នៅប្រឆាំថ្ងៃ គួបផ្សំជាមួយនឹងភាពខ្ជិលច្រអូសក្នុងការថែរក្សាសម្រស់ទៀតនោះ ធ្វើឲ្យស្បែករបស់សុភាពនារី និងសុភាពបុរសមួយចំនួនបាត់បង់នូវភាពទាក់ទាញ។
តែមិនថ្វីនោះទេ អ្នកអាចកែប្រែផ្ទៃមុខឲ្យ សស្អាត តឹងណែន និងក្មេងជាងវ័យឡើងវិញបាន ប្រសិនបើអ្នកអនុវត្តតាមរូបមន្តធម្មជាតិ ដូចខាងក្រោមនេះបានទៀងទាត់។
ធាតុផ្សំៈ
-ស៊ុតមួយគ្រាប់ (យកតែស៊ុតស)
-ទឹកក្រូចឆ្មា ឬទឹកការ៉ុត ២ស្លាបព្រាបាយ
-ម្សៅរមៀត មួយចុងស្លាបព្រាបាយ
ការរៀបចំៈ
-ដាក់ធាតុផ្សំទាំងអស់ចូលទៅក្នុងចានមួយ រួចប្រើស្លាបព្រាកូរឲ្យរលាយចូលគ្នា។
-ប្រសិនបើស្បែករបស់អ្នកស្ងួតខ្លាំង សូមបន្ថែមទឹកឃ្មុំមួយស្លាបព្រាកាហ្វេ។
របៀបប្រើៈ
-ត្រូវលាងសម្អាតផ្ទៃមុខរបស់អ្នកជាមួយនឹងទឹកក្តៅឧណ្ឌៗជាមុនសិន។
-បន្ទាប់មកប្រើជក់ ឬសំឡីកប្បាស ជ្រលក់ក្នុងល្បាយនេះ ហើយលាបឲ្យសព្វផ្ទៃមុខ តែត្រូវជៀសវាងរោមចិញ្ចីម និងតំបន់ក្រោមភ្នែក។
-រង់ចាំ ៥នាទី បន្ទាប់មកត្រូវលាបមួយស្រទាប់ថែមទៀត ហើយទុកឲ្យបាន ១៥នាទី។
-នៅពេលដែលស្ងួត អ្នកត្រូវត្រាំកន្លែងក្នុងទឹក ហើយជូតសម្អាតចេញថ្នមៗ។
សូមព្យាយាមអនុវត្តវិធីនេះ មួយសប្តាហ៍ឲ្យបានពីរដង អ្នកនឹងទទួលបានផលល្អបំផុត៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រភពៈ justnaturallife
មតិយោបល់