ព័ត៌មានសុខភាព

កុំមើលស្រាល! អម្ពិលអាចព្យាបាលខ្លាញ់ក្នុងថ្លើមពូកែបំផុត

អ្នកដែលយល់ថា អម្ពិលមានគុណប្រយោជន៍ត្រឹមតែជាគ្រឿងទេសសម្រាប់បង់នៅក្នុងសម្លរ ឬជាម្ជូរសម្រាប់ញ៉ាំលេង គឺគិតខុសហើយ។ បើយោងតាមគេហទំព័រ yourstylishlife បានចុះផ្សាយថា អម្ពិលគឺជាឱសថដែលអាចជួយសម្អាត និងព្យាបាលជំងឺថ្លើមយ៉ាងពូកែ ព្រោះវាសម្បូរទៅដោយជាតិសរសៃដែលអាចជួយបណ្តេញខ្លាញ់នៅក្នុងប្រព័ន្ធរំលាយអាហារ និងថ្លើមបានយ៉ាងឆាប់បំផុត។

រូបមន្តទី១
ធាតុផ្សំ៖
– ស្លឹកអម្ពិលស្រស់ ២០ទង (យកខ្ចីល្មម)
– ទឹក ១លីត្រ

ការរៀបចំ៖
– ដំបូងអ្នកត្រូវលាងស្លឹកអម្ពិលឲ្យស្អាត រួចដាក់ចូលទៅក្នុងឆ្នាំងជាមួយទឹក១លីត្រ។
– ចាប់ផ្តើមដុតភ្លើងឲ្យពុះ រួចរម្ងាស់ដោយប្រើភ្លើងតិចៗរយៈពេលកន្លះម៉ោង។
– អ្នកអាចទទួលទានពេលនៅក្តៅឧណ្ឌៗ ឬចាំដល់ពេលត្រជាក់ក៏បាន។

រូបមន្តទី២
ធាតុផ្សំ៖
– អម្ពិលទុំ ១០០ក្រាម
– ទឹកស្អាត ១លីត្រ

ការរៀបចំ៖
– យកអម្ពិលទុំជ្រុំជាមួយនឹងទឹកមួយពែងឲ្យក្លាយទៅជាល្បាយ។
– បន្ទាប់មកបន្ថែមទឹកនៅសល់ចូលទាំងអស់ រួចទទួលទានមួយថ្ងៃពីរដង។

សូមទទួលទានជារៀងរាល់ថ្ងៃ មិនយូរទេបញ្ហាខ្លាញ់ក្នុងថ្លើម ព្រមទាំងប្រព័ន្ធរំលាយអាហារ នឹងជាសះស្បើយ។ ប៉ុន្តែ អ្នកកុំភ្លេចទទួលទានអាហារដែលមានសុខភាពល្អ ព្រមទាំងធ្វើលំហាត់ប្រាណទៀងទាត់ផងដែរ៕

មតិយោបល់