ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុន​ Samsung បានផ្ញើលិខិតអញ្ចើញការចូលរួមពិព័រណ៌ MWC របស់ខ្លួន ដោយភ្ជាប់ជាមួយរូបភាពពញ្ញាក់អារម្មណ៍

របាយការណ៍ទើបចេញមកថ្មីបំផុតពីប្រទេសកូរ៉េខាងត្បូង​ បានអះអាងថា​ Galaxy Tab S3 នឹងក្លាយខ្លួនជាតួអង្គពិសេសនៅឯពិព័រណ៌ទូរស័ព្ទដៃពិភពលោក សម្រាប់ក្រុមហ៊ុន ​Samsung។ មិនបានប៉ុន្មានផងក្រុមហ៊ុនអេឡិចត្រូនិចយក្សនេះស្រាប់តែបានទទួលស្គាល់ថាជាការពិត។

ក្រុមហ៊ុននេះដែរក៏បានផ្ញើសារអេឡិចត្រូនិចទៅកាន់ប្រព័ន្ធផ្សព្ធផ្សាយ សម្រាប់ការបើកព្រឹត្តិការណ៍របស់ខ្លួន នៅឯពិព័រណ៌ទូរស័ព្ទដៃពិភពលោក ចុងខែនេះ។ ព្រឹតិ្តការណ៍មួយនេះនឹងប្រព្រឹត្តិទៅនៅក្នុង ទី ២៧ ខែ កុម្ភ: វេលាម៉ោង ១ ព្រឹក (ម៉ោងស្រុកយើង)។ លិខិតអញ្ជើញនេះ ​ត្រូវបានរំលេចដោយរូបភាពពញ្ញាក់អារម្មណ៍ ជាមួយស៊ុមអេក្រង់ដ៏ស្តើងនៃថេប្លេត Galaxy Tab S3

ទាំងទ្រង់ទ្រាយ និងសមត្ថភាពរបស់ថេប្លេតមួយនេះ ត្រូវបានអះអាងថានឹងបំពាក់មកជាមួយបន្ទះឈីប CPU ជំនាន់ Snadragon 820 អង្គចងចាំទំហំ ៤ GB អង្គផ្ទុកទិន្នន័យទំហំ ៣២ GB កាមេរ៉ាមុខទំហំ ១៣ មេហ្គាភិចសែល និងកាមេរ៉ាក្រោយ ៥ មេហ្គាភិចសែល អេក្រង់ ៩.៦ អ៊ីញ ខ្នាត ២,០៤៨x១,៥៣៥ ភិចសែល ដោយឡែកថេប្លេតមួយនេះ នឹងចេញមកជាមួយជម្រើសពីរប្រភេទគឺ មួយមានទាំងប្រព័ន្ធ LTE និង មួយទៀតមានត្រឹមតែប្រព័ន្ធ Wi-Fi

ប្រភពព័ត៌មាន៖ Gsmarena.com

មតិយោបល់