អៀរឡង់ៈ តាមអាជ្ញាធរប៉ូលិសក្នុងប្រទេស កាលពីថ្ងៃពុធ បាននិយាយថា ពួកគេបានរឹបអូសយកថ្នាំញៀនប្រហែល ១៦០ គីឡូក្រាម ដែលមានតម្លៃជាទឹកប្រាក់ ៣,៤៥ លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្មមួយ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២១៧។
ការរឹបអូសនេះ ត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃអង្គារ នៅតំបន់ Meath ចម្ងាយ ៥០ គីឡូម៉ែត្រ ពីភាគខាងជើងទីក្រុង Dublin ប្រទេសអៀរឡង់។
ប្រតិបត្ដិការការរឹបអូសនេះ គឺដឹកនាំ និងស៊ើបការណ៍រួមគ្នា ជាមួយសមាជិកគណៈកម្មា ប្រាក់ចំណូលភ្នាក់ងារគយ, ការិយាល័យប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋជន ព្រមទាំងក្រុមការងារប្រឆាំងឧក្រិដ្ឋកម្មពិសេស ដែលគាំទ្រដោយមន្រ្តីមកពីតំបន់ភាគខាងកើតនៃប្រទេស។
ជាផ្នែកមួយនៃការប្រតិបត្ដិ មនុស្ស និងរថយន្តមួយចំនួន ត្រូវបានគេស្ទាក់ចាប់ ដើម្បីជាយុទ្ធសាស្ត្រ ក្នុងការស្វែងរកលើអាជីវកម្មនេះ។
ក្នុងនោះដែរ បុរសជនជាតិអៀរឡង់ ៤ នាក់ ដែលមានអាយុចន្លោះពី ២៥ និង ៦១ ឆ្នាំ ត្រូវបានចាប់ និងឃុំខ្លួនពីបទជួញដូរថ្នាំញៀន នៅស្ថានីយ៍ប៉ូលិសក្នុងតំបន់ផងដែរ៕

មតិយោបល់