ការសម្រាលកូនមិនមែនជារឿងងាយស្រួលនោះទេ ព្រោះវាជាបទពិសោធដ៏លំបាកបំផុតនៅក្នុងឆាកជីវិតរបស់មនុស្សស្រី ហើយក៏អាចធ្វើឲ្យពួកគេប្រឈមនឹងសេចក្តីស្លាប់ផងដែរ។ ហេតុនេះហើយ ពេលដែលសម្រាលកូនអ្នកគួរតែទៅរកឆ្មបដែលមានជំនាញច្បាស់លាស់ ដើម្បីបង្ការកុំឲ្យមានហានិភ័យផ្សេងៗកើតមានឡើង។
ប៉ុន្តែ បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា ក្នុងអំឡុងពេលសម្រាលកូន ស្ត្រីអាចបាត់បង់ជីវិតដោយសារតែកត្តាធំៗ ៣យ៉ាង។
១.កើតជំងឺលើសឈាម
មូលហេតុមួយនៅក្នុងចំណោមមូលហេតុទូទៅបំផុត ដែលអាចឆក់យកជីវិតមនុស្សស្រីពេលសម្រាលកូន គឺជំងឺលើសឈាម ឬសម្ពាធឈាមឡើងខ្ពស់។ ប្រសិនបើអ្នកម្តាយទទួលរងពីជំងឺនេះ សម្ពាធឈាមនឹងកាន់តែកើនឡើងក្នុងពេលសម្រាល ដែលជំរុញឲ្យមានការបាត់បង់ឈាមធ្ងន់ធ្ងរ ឬគាំងបេះដូង។ ដូច្នេះ អ្នកម្តាយគ្រប់រូបគួរតែប្រុងប្រយ័ត្ន ប្រសិនបើកើតជំងឺលើសឈាម។
២.ធ្លាក់ឈាមច្រើនពេក
ការហូរឈាមច្រើនពេកក្នុងអំឡុងពេលមានផ្ទៃពោះ ត្រូវតែមានការសង្គ្រោះបន្ទាន់ពីក្រុមគ្រូពេទ្យ ព្រោះវាអាចបង្កឲ្យអ្នកម្តាយបាត់បង់ជីវិតបាន។ ប៉ុន្តែក្នុងលក្ខណ្ឌនេះ ភាគច្រើនស្ត្រីហូរឈាមក្រោយពេលឆ្លងទន្លេរួច ដូច្នេះប្រសិនបើអ្នកមិនបានព្យាបាលឲ្យទាន់ពេល ឬគ្រូពេទ្យមិនអាចបញ្ឈប់ការហូរឈាមបាននោះទេ អ្នកម្តាយនឹងស្លាប់ដោយសារតែខ្សោះឈាមក្នុងខ្លួន។
៣.ធ្លុះធ្លាយស្បូន
ក្នុងអំឡុងពេលបង្កើតកូន ស្បូនត្រូវធ្វើការធ្ងន់ដើម្បីរុញច្រានទារកឲ្យចេញមកតាមទ្វារមាស។ ក្នុងករណីខ្លះ ស្បូនមានការកន្ត្រាក់ខ្លាំងៗពេកនាំឲ្យមានការធ្លុះធ្លាយ ដូច្នេះស្របពេលដែលស្បូនប្រើកម្លាំងរុញច្រានទារក ឈាមក៏ហូរចេញមកកាន់តែច្រើនដែរ៕
មតិយោបល់