ព័ត៌មានសុខភាព

អាហារដែលអាចជួយបង្ការមិនឲ្យស្ត្រីកើតជំងឺស្លេកស្លាំង ក្នុងពេលពពោះ

ក្នុងអំឡុងពេលពពោះ ស្ត្រីគ្រប់រូបត្រូវការជាតិដែកទ្វេដង ដើម្បីបំពេញតម្រូវការរាងកាយ ក៏ដូចជាគាំទ្រដល់ការលូតលាស់របស់គភ៌។ ការអស់កម្លាំង ពិបាកដកដង្ហើម ឈឺក្បាល និងត្រជាក់ដៃជើង គឺជារោគសញ្ញាទូទៅបំផុត នៃបញ្ហាកង្វះជាតិដែកក្នុងពេលពពោះ។ ក្នុងករណីធ្ងន់ធ្ងរ ប្រសិនបើជាតិដែកចុះខ្សោយពេក ស្ត្រីអាចទទួលរងបញ្ហាចង្អោរ និងចង្វាក់បេះដូងលោតខុសធម្មតា ហើយបើអ្នកមិនប្រញាប់បំពេញជាតិដែកវិញទេ អាចបង្កឲ្យមានបញ្ហាធ្ងន់ធ្ងន់ដល់សុខភាព។ ជាពិសេសទារកដែលកើតចេញពីផ្ទៃម្តាយមានជំងឺស្លេកស្លាំង ទារកក៏កើតមានជំងឺស្លេកស្លាំងដូចគ្នាដែរ។
ដូច្នេះ ដើម្បីបង្ការភាពស្លេកស្លាំងក្នុងអំឡុងពេលពពោះ អ្នកគួរតែព្យាយាមទទួលទានអាហារដូចខាងក្រោមៈ

អាហារសម្បូរជាតិដែក
របបអាហារដែលអ្នកជំនាញណែនាំឲ្យស្ត្រីទទួលទានក្នុងអំឡុងពេលមានពពោះ គឺ៣៨ក្រាមក្នុងមួយថ្ងៃ ហើយអាហារទាំងនោះត្រូវតែសម្បូរជាតិដែក ឬអាហារគ្មានជាតិខ្លាញ់។ ប្រភេទអាហារដែលមានសម្បូរជាតិដែកមានដូចជា សាច់មាន់ សាច់ចៀម បង្ការ ទឹកដូង គ្រាប់ល្ពៅ គ្រាប់ល្ង…។

អាហារសម្បូរសារធាតុហ្វូលិក (folate)
សារធាតុហ្វូលិក រាងកាយត្រូវការចាំបាច់បំផុតក្នុងការផលិតកោសិកាថ្មី ក្នុងអំឡុងពេលពពោះ រួមទាំងកោសិកាឈាមក្រហមដែលមានសុខភាពល្អ។ ការបរិភោគស្លឹកបន្លែពណ៌បៃតង សណ្តែកដី សណ្តែកបណ្តុះ សណ្តែកសៀង និងថ្លើមសត្វ សុទ្ធតែមានផ្ទុកសារធាតុ folate ពីធម្មជាតិ។

វីតាមីន B12
អ្នកក៏ត្រូវការវីតាមីន B12 ដែរ ដើម្បីជួយកាត់បន្ថយការបង្កើតនៃកោសិកាឈាមក្រហម ដែលមានសុខភាពល្អ។ ប្រសិនបើអ្នករបិភោគអាហារដែលធ្វើពីទឹកដោះគោ សាច់ ឬស៊ុត ក៏អាចផ្គត់ផ្គង់វីតាមិន B12 បានគ្រប់គ្រាន់ដែរ។

អាហារដែលសម្បូរវីតាមីនC
ប្រភេទផ្លែឈើដូចជា ក្រូច និងត្របែក សុទ្ធតែជាអាហារដែលអាចជួយជំរុញឲ្យរាងកាយស្រូបយកវីតាមីនC បានយ៉ាងងាយ។

ទោះជាយ៉ាងណា ក្នុងអំឡុងពេលពពោះ អ្នកត្រូវឧស្សាហ៍ទៅជួបគ្រូពេទ្យ ដើម្បីទទួលបានការណែនាំអំពីរបបអាហារ ឬការទទួលទានថ្នាំគ្រាប់ផ្សេងៗ៕

ប្រភពៈ thehealthsite

មតិយោបល់