ជាទូទៅមនុស្សប្រមាណជា ៩ ទៅ ១០ភាគរយនៅទូទាំងពិភពលោក ត្រូវប្រឈមមុខនិងជំងឺក្រួសក្នុងតម្រងនោម ទៅថ្ងៃអនាគត់ ដោយសារតែទម្លាប់នៃការរស់នៅប្រចាំថ្ងៃ។ ជាពិសេស មនុស្សដែលធ្លាប់កើតជំងឺក្រួសក្នុងតម្រងនោមម្តងហើយ អាចកើតជំងឺនេះម្តងទៀតរហូតដល់ ៥០ភាគរយ។
ខាងក្រោមនេះ គឺជាកត្តា៧យ៉ាង ដែលធ្វើឲ្យអ្នកកើតជំងឺក្រួសក្នុងតម្រងនោមទៅថ្ងៃអនាគត៖
១.ទទួលទានអាហារប្រៃពេក
ទម្លាប់ទទួលទានអាហារប្រៃពេក អាចបណ្តាលឲ្យអ្នកត្រូវប្រឈមនិងជំងឺក្រួសក្នុងតម្រងនោម ខ្ពស់ជាងអ្នកដែលទទួលទានអាហារធម្មតា។ ដូច្នេះហើយ អ្នកគួរតែជៀសវាងអាហារដែលមានជាតិប្រៃខ្លាំងពេក។
២.កត្តាហ្សែន
បើទោះបីជាយើងមិនអាចធ្វើការផ្លាស់ប្តូរហ្សែន ដែលទទួលបានពីឪពុកម្តាយក៏ពិតមែន ប៉ុន្តែប្រសិនបើយើងអាចផ្លាស់ប្តូរទម្លាប់រស់នៅប្រចាំថ្ងៃឲ្យបានល្អ អត្រានៃការកើតជំងឺក្រួសក្នុងតម្រងនោម ក៏អាចកាត់បន្ថយដែរ។
៣.ទទួលទានសូដាច្រើនពេក
សារធាតុកាបូណាត នៅក្នុងទឹកក្រូចសូដា អាចបង្ករជាគ្រួសក្នុងតម្រងនោមបាន ប្រសិនបើអ្នកទទួលទានច្រើនពេក។ ហេតុនេះ អ្នកគួរតែជ្រើសរើសយកប្រភេទភេសជ្ជៈណា ដែលជំនួយដល់សុខភាពវិញល្អជាង។
៤.ទទួលទានតែទឹកកករាល់ថ្ងៃ
តែទឹកកកក៏ជាមូលហេតុមួត ដែលនាំឲ្យកើតជំងឺក្រួសក្នុងតម្រងនោមដែរ ប្រសិនបើអ្នកទទួលទានច្រើនពេកជារៀងរាល់ថ្ងៃ។ ដូច្នេះ អ្នកគួរតែកាត់បន្ថយការទទួលទានតែទឹកកកមកត្រឹមតែ ២៤០មីលីលីត្រ ក្នុង១ថ្ងៃបានហើយ។
៥.ទទួលទានសាច់ក្រហមច្រើនពេក
សាច់ក្រហម គឺជាដើមហេតុមួយផ្សេងទៀត ដែលនាំឲ្យកើតក្រួសនៅក្នុងតម្រងនោម។ ហេតុនេះ អ្នកគួរតែទទួលទានត្រីជំនួសសាច់ឲ្យបាន ២ទៅ៣ដង ក្នុង១សប្តាហ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៃជំងឺក្រួសក្នុងតម្រងនោម។
៦.ប្រើថ្នាំបញ្ចុះច្រើនពេក
គ្រប់គ្នាប្រហែលជាមិនដឹងថា ថ្នាំបញ្ចុះជាដើមហេតុដែលបង្កឲ្យកើតមានជំងឺក្រួសតម្រងនោមឡើយ។ ដូច្នេះ ប្រសិនបើអ្នកដឹងពីផលប៉ះពាលហើយ អ្នកគួរតែកាត់បន្ថយការប្រើប្រាស់ថ្នាំប្រភេទនេះ។
៧.ការឡើងទម្ងន់
ការឡើងទម្ងន់អាចធ្វើឲ្យកម្រិត pH នៅក្នុងតម្រងនោមមានការប្រែប្រួល នេះហើយជាឱកាសនាំឲ្យ អាស៊ីតអ៊ុយរិច កើតឡើង។ ការកើនឡើងនៃអាស៊ីតប្រភេទនេះយូរៗទៅ អ្នកនឹងកើតជំងឺក្រួសក្នុងតម្រងនោមដោយមិនដឹងខ្លួនឡើយ។
កត្តាទាំងប៉ុន្មាននៅខាងលើនេះហើយ ដែលបង្ករឲ្យអ្នកក្លាយជាជនរងគ្រោះដោយសាតែជំងឺក្រួសក្នុងតម្រងនោម ដូច្នេះអ្នកគួរតែជៀសវាងឲ្យបាន៕
មតិយោបល់