ព័ត៌មានបច្ចេកវិទ្យា

ចង់ឆែកមើលអាកាសធាតុ ឥឡូវនេះលោកអ្នកមិនចាំបាច់ចាកចេញពីកម្មវិធី Facebook ឡើយ

ថ្មីៗនេះ ក្រុមហ៊ុន Facebook ទើបបន្ថែមមុខងារអាកាសធាតុថ្មីមួយ នៅលើកម្មវិធីបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនសម្រាប់ទូរសព្ទចល័ត ហើយវានឹងបង្ហាញព័ត៌មានព្យាករណ៍អាកាសធាតុតាមតំបន់ផ្សេងៗនៅលើផ្ទាំង Newsfeed របស់លោកអ្នក ក្នុងចន្លោះពេលណាមួយដែលកំណត់ឡើងដោយកម្មវិធី។

ប៉ុន្តែ ប្រសិនបើលោកអ្នកឆែកមើលព័ត៌មានអាកាសធាតុតាមខេត្ត-ក្រុងផ្សេងៗក្នុងប្រទេសកម្ពុជា ឬនៅតាមតំបន់ណាមួយ លោកអ្នកមិនចាំបាច់ចាកចេញពីកម្មវិធី Facebook ឡើយ ពោលគឺ លោកអ្នកអាចតាមដានរបាយការណ៍ចុងក្រោយបង្អស់នៅលើកម្មវិធីបណ្តាញទំនាក់ទំនងសង្គមដោយផ្ទាល់បានផងដែរ តាមជំហានខាងក្រោម៖

១- នៅក្នុងកម្មវិធី Facebook លើទូរសព្ទដើរដោយប្រព័ន្ធ iOS ឬ Android សូមចុចលើមឺនុយ ‘ត្រេបី’ នៅខាងក្រោមជ្រុងខាងស្តាំ (សម្រាប់ប្រព័ន្ធ iOS) ឬនៅខាងលើជ្រុងខាងស្តាំ (សម្រាប់ប្រព័ន្ធ Android)

២- អូសផ្ទាំងកម្មវិធីមកខាងក្រោមផ្នែក App រួចប៉ះលើ See More ឬ See All

៣- ចុចលើ Weather នោះលោកអ្នកនឹងឃើញព័ត៌មានព្យាករណ៍អាកាសធាតុនៅតំបន់របស់លោកអ្នកជាមិនខាន៕

មតិយោបល់