ព័ត៌មានបច្ចេកវិទ្យា

ប្រើ iPhone មានពេលខ្លះមិនចង់ឲ្យមនុស្សមួយចំនួនខលចូលរំខាន តែក៏មិនចង់បិទសេវាទូរស័ព្ទចោលដែរ វិធីនេះអាចជួយបាន

ប្រិយមិត្តមួយចំនួនធំ រាល់ពេលដែលមិនចង់ឲ្យមានអ្នកខ្លះហៅទូរស័ព្ទចូល​ តែងតែបិទទូរស័ព្ទចោល ឬបិទសេវាទូរស័ព្ទ (Airplane Mode) ទាំងកំពុងរង់ចាំការហៅទូរស័ព្ទចូលពីមនុស្សមួយចំនួនផ្សេងទៀតដូចគ្នា។

ប្រសិនបើប្រិយមិត្តកំពុងប្រើប្រាស់ទូរស័ព្ទដៃ iPhone មានគន្លឹះម្យ៉ាងអាចបិទការហៅទូរស័ព្ទចូល តែអនុញ្ញាតសម្រាប់អ្នកដែលមានឈ្មោះក្នុងបញ្ជីទូរស័ព្ទ ឬក៏អាចកំណត់មនុស្សដែលអាចហៅចូលបានថែមទៀត ដោយប្រើប្រាស់មុខងារ Do Not Disturb

វិធីអនុវត្តន៍៖
១ – បើកកម្មវិធី Settings
២ – ចុចលើ Do Not Disturb

៣ – ចុចលើ Allow Calls From
៤ – នៅលើផ្ទាំង Allow Calls From (លោកអ្នកមាន ៤ ជម្រើសផ្សេងៗគ្នា) អាចរើសបានតែមួយ

  • Everyone – អនុញាតការហៅទូរស័ព្ទចូល ចំពោះតែអ្នកដែលមានឈ្មោះនៅក្នុង Contacts​ ប៉ុណ្ណោះ
  • No One – មិនអនុញាតការហៅទូរស័ព្ទចូល ពីមនុស្សគ្រប់គ្នា
  • Favorites – អនុញ្ញាតការហៅទូរស័ព្ទចូល ចំពោះតែអ្នកដែលមានឈ្មោះនៅក្នុងបញ្ជី Favorites ប៉ុណ្ណោះ
  • All Contacts Groups – អនុញ្ញាតការហៅទូរស័ព្ទចូល ចំពោះអ្នកដែលមានឈ្មោះនៅក្នុង Contacts Groups

៥ – ត្រលប់មកផ្ទាំង Do Not Disturb វិញ រួចទាញបើកប៊ូតុង Manual ដើម្បីចាប់ផ្តើមដំណើរការមុខងារនេះ។

ពេលនេះប្រិយមិត្ត នឹងមានសេចក្តីសុខ ព្រោះថាគ្មានអ្នកណាអាចហៅទូរស័ព្ទចូលរំខានអ្នកទៀតទេ លើកលែងតែអ្នកដែលអនុញ្ញាតឲ្យហៅចូល (ត្រង់ចំណុចទី ៤)។ បញ្ជាក់៖ រាល់លេខទូរស័ព្ទដែលមិនអនុញ្ញាតឲ្យហៅចូលហើយ នៅតែព្យាយាមហៅចូលមកទៀត iPhone នឹងបង្ហាញប្រាប់លោកអ្នកដូចជាការខកខានហៅទូរស័ព្ទចូល (Missed call) អីចឹងដែរ។

ចុចអានអត្ថបទលម្អិតអំពីមុខងារ Do Not Disturb!

 

មតិយោបល់