ព័ត៌មានសុខភាព

ពេលមករដូវ ហាមដាច់ខាតកុំធ្វើរឿងទាំងនេះឲ្យសោះ

ការមករដូវ គឺជាច្បាប់ធម្មជាតិដែលគ្មានស្ត្រីណាម្នាក់អាចគេចផុតបានឡើយ គ្រាន់តែមានមនុស្សស្រីមួយចំនួនជួបផលលំបាកតិច ហើយមួយចំនួនទៀតអាចជួបផលលំបាកធ្ងន់ធ្ងន់ ដោយសារតែកត្តាសុខភាព។

បើយោងតាមគេហទំព័រ naturalmedicinebox បានចុះផ្សាយថា ប្រសិនបើអ្នកមានផលលំបាកខ្លាំងក្នុងពេលមករដូវ គួរតែរកវិធីដោះស្រាយភ្លាមៗ ជាពិសេសគួរជៀសវាងរឿងមួយចំនួននេះ។

១.ផ្អាករួមភេទ
អ្នកជំនាញបានផ្តល់អនុសាសន៍ថា ស្ត្រីមិនគួររួមភេទក្នុងកំឡុងពេលមករដូវឡើយ ព្រោះវាអាចងាយនឹងឆ្លងជំងឺផ្សេងៗ។

២.កុំរំលងអាហារ
ការមិនអើពើជាមួយនឹងចំណីអាហារក្នុងពេលមករដូវ គឺជាគំនិតអាក្រក់បំផុត។ ក្នុងអំឡុងពេលនេះ ស្ត្រីមួយចំនួនអាចបាត់បង់ឈាមច្រើន ដូច្នេះ ត្រូវតែញ៉ាំអាហារឲ្យបានគ្រប់គ្រាន់ ដើម្បីរក្សាកម្រិតថាមពលកុំឲ្យបាត់បង់។

៣.ជៀសវាងធ្វើការធ្ងន់
ក្នុងករណីដែលអ្នកមានជំងឺក្រពះ ឬឈឺខ្នង ហាមធ្វើការធ្ងន់ធ្វើឲ្យសោះ។ ព្រោះ វាអាចមានផលវិបាកកាន់តែខ្លាំងដល់សុខភាព ហើយការឈឺចាប់ក៏កើតមានកាន់តែខ្លាំងដែរ។

៤.ជៀសវាងអាហារខ្វះសារធាតុចិញ្ចឹម
ក្នុងពេលមករដូវ អ្នកគួរតែជៀសវាងអាហារមួយចំនួនដូចជា នំប៉័ង មីកញ្ចប់ ឬរបស់ផ្អាប់ ព្រោះពពួកអាហារទាំងអស់នេះគ្មានសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គងរាងកាយនោះទេ។ ដូចគ្នានេះផងដែរ អ្នកក៏គួរតែហាមឃាត់ខ្លួនឯងចំពោះការញ៉ាំអាហារនៅពាក់កណ្តោលយប់ បើមិនដូច្នោះទេ អ្នកនឹងមានបញ្ហាក្រពះ។

៥.គេងឲ្យបានគ្រប់គ្រាន់
ការគេងបានឲ្យគ្រប់គ្រាន់ មិនត្រឹមតែជាមានសារៈសំខាន់សម្រាប់សុខភាពទូទៅប៉ុណ្ណោះទេ វាក៏អាចជួយកាត់បន្ថយបញ្ហាក្នុងពេលមករដូវផងដែរ។ លើសពីនេះទៅទៀតការគេងបានគ្រប់គ្រាន់ រាងកាយនឹងផលិតអ័រម៉ូន Melatonin ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងសុខភាព។

ក្រៅពីនេះអ្នកគួរតែជៀសវាងអាហារមួយចំនួនទៀតដូចជា៖
– កុំទួលទានទឹកសូដា (ប្រភេទទឹកក្រូចទាំងអស់)។
– ហាមទទួលទានទឹកកក ព្រោះវាអាចបណ្តោលឲ្យឈាមរដូវកកជាប់នៅតាមជញ្ជាំងស្បូន។
– ជៀសវាងបរិភោគត្រសក់ ព្រោះសារធាតុរាវមួយចំនួនដែលត្រូវបានគេរកឃើញនៅក្នុងត្រសក់ អាចតោងស្អិតនៅជាប់នឹងញ្ជាំងស្បូន ហើយយូរៗទៅនឹងបង្កជាបញ្ហាផ្សេងៗ៕

មតិយោបល់