ព័ត៌មានសុខភាព

ចង់ជម្រុះរោមដោយគ្មានការឈឺចាប់ ឈប់ប្រើជន្ទាសទៀតទៅ

បរទេសៈ មានវិធីសាស្ត្រច្រើនណាស់ក្នុងការកម្ចាត់រោមនៅលើផ្ទៃមុខ ប៉ុន្តែវិធីសាស្ត្រទាំងនោះអាចធ្វើឲ្យមានការឈឺចាប់ ហើយមិនយូរប៉ុន្មានរោមនឹងដុះមកវិញម្តងទៀត។ ដូច្នេះ សូមសាកល្បងវិធីសាស្ត្រមួយនេះវិញ វាពិតជាគ្មានការឈឺចាប់ ហើយជួយឲ្យស្បែកមុខស្រស់ស្អាតថែមទៀត។

របស់ដែលអ្នកត្រូវការ៖

  • ស្ករ ២ស្លាបព្រាបាយ
  • ទឹក ១០ស្លាបព្រាបាយ
  • ទឹកក្រូចឆ្មា ២ស្លាបព្រាកាហ្វេ
  • ចានតូចមួយ

ការប្រើប្រាស់៖

  • លាយស្ករ និងទឹកនៅក្នុងចានតូចមួយ។
  • នៅពេលរបស់ទាំងពីនេះរលាយចូលគ្នាសព្វហើយ ត្រូវបន្ថែមទឹកក្រូចឆ្មាតាមក្រោយ។
  • ឥឡូវនេះ ចាប់ផ្តើអនុវត្តនៅលើផ្ទៃមុខរបស់អ្នក ឬកន្លែងដែលមានរោម។
  • ទុកចោលចំនួន ១៥ ទៅ ២០នាទី។
  • លាងសម្អាតជាមួយទឹកធម្មតា ដោយប្រើដៃថ្នមៗ។
  • សូមព្យាយាមប្រើវិធីមួយនេះ ពីរទៅបីដងក្នុងមួយសប្តាហ៍ រោមនៅលើផ្ទៃមុខនឹងកាត់បន្ថយបន្តិចម្តងៗរហូតទាល់តែអស់។

វិធីមួយនេះពិតជាមិនមានការឈឺចាប់ ហើយអាចប្រើបានចំពោះស្បែកគ្រប់ប្រភេទ៕

facial-hair-removal

មតិយោបល់