នៅពេលដែលមានសក់ស្កូវមុនអាយុ សុភាពនារីសុភាពបុរសទាំងឡាយ តែងតែលាបថ្នាំដើម្បីបិទបាំងភាពខ្មាស់អៀនមួយនេះ។ ក៏ប៉ុន្តែ ថ្នាំលាបសក់ភាគច្រើនសម្បូរសារធាតុគីមីបង្ករឲ្យមានផលប៉ះពាល់ដល់សុខភាព ហើយអាចលាក់បាំងបានបណ្តោះអាសន្នប៉ុណ្ណោះ។
ហេតុនេះ ដើម្បីជៀសវាងផលប៉ះពាល់ អ្នកគួរតែសាកល្បងវិធីធម្មជាតិ ដែលផ្សំឡើងពីវត្ថុធាតុដើមតែពីរមុខនេះវិញ។
ធាតុផ្សំ៖
– ប្រេងដូងសុទ្ធ ៥ស្លាបព្រាបាយ (ឬច្រើនតាមចំនួនសក់)
– ទឹកក្រូចឆ្មា ៣ស្លាបព្រាកាហ្វេ
ការអនុវត្ត៖
– លាយគ្រឿងផ្សំទាំងពីរមុខនេះបញ្ចូលគ្នាឲ្យក្លាយជាល្បាយតែមួយ។
– បន្ទាប់មកអនុវត្តនៅលើសក់ ហើយឈ្លីឲ្យសព្វពីចុងដល់គល់សក់។
– ទុកឲ្យល្បាយនេះ ធ្វើសកម្មភាពយ៉ាងហោចណាស់មួយម៉ោង។
– ចុងក្រោយ ត្រូវលាងសម្អាតជាមួយនឹងសាប៊ូកក់សក់ដែលមានគុណភាពល្អ។
សូមអនុវត្តវិធីនេះ១ទៅ២ដងក្នុងសប្តាហ៍ សក់ស្កូវនឹងប្រហែលក្លាយជាខ្មៅវិញបន្តិចម្តងៗ ក្នុងរយៈពេលមួយខែ។ ទន្ទឹមនឹងនេះផងដែរ អ្នកក៏គួរតែព្យាយាមទទួលទានអាហារដែលមានសុខភាពល្អ និងសម្បូរជីវជាតិជំនួយដល់ឬសសក់៕
មតិយោបល់