ព័ត៌មានសុខភាព

ផ្តាសាយក្នុងពេលមានផ្ទៃពោះ តើត្រូវធ្វើដូចម្តេច?

ក្នុងអំឡុងពេលមានផ្ទៃពោះ ស្ត្រីទាំងឡាយត្រូវប្រុងប្រយត្នចំពោះការថែទាំងសុខភាព ដើម្បីការពារជីវិតកូនដែលនឹងចាប់កំណើតនៅថ្ងៃមុខ។ ជាពិសេស អ្នកត្រូវប្រុងប្រយត្នចំពោះជំងឺផ្តាសាយ ព្រោះខណៈនេះប្រព័ន្ធភាពស៊ាំមានកម្រិតទាប ដោយសារតែការប្រែប្រួលនៃអ័រម៉ូន។

បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា ការប្រើប្រាស់ថ្នាំព្យាបាលជំងឺផ្តាសាយអាចប៉ះពាល់អវិជ្ជមានដល់ទារកមិនទាន់កើត។ ដូច្នេះ ដើម្បីព្យាបាលជំងឺគ្រុនផ្តាសាយក្នុងពេលមានផ្ទៃពោះ អ្នកគួរតែប្រើវិធីបែបធម្មជាតិវិញ។

ធាតុផ្សំ៖
– ទឹកឃ្មុំ ២ស្លាបព្រាបាយ
– ទឹកខ្ទឹមស ១ស្លាបព្រាបាយ (អ្នកអាចកិនហើយពូតយកទឹក)

ការអនុវត្ត៖
– លាយធាតុផ្សំទាំងពីរមុខនេះនៅក្នុងកូនចានមួយ ឲ្យរលាយចូលគ្នាសព្វល្អ។
– សូមទទួលទានពាក់កណ្តាលបន្ទាប់ពីញ៉ាំអាហារពេលព្រឹក និងពាក់កណ្តាលទៀតបន្ទាប់ពីអាហារពេលល្ងាច។
– អនុវត្តយ៉ាងហោចណាស់រយៈពេលមួយសប្តាហ៍ នឹងជាសះស្បើយ។

ខ្ទឹមបារាំងសម្បូរទៅដោយសារធាតុ Allicin ដែលមានគុណសម្បត្តិប្រឆាំងនឹងមេរោគបង្ករទៅជាជំងឺផ្តាសាយ។ ចំណែកឯ ទឹកឃ្មុំ សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំ ដូច្នះជំងឺផ្តាសាយនឹងព្យាបាលឆាប់ជា។

ទោះជាយ៉ាងណា ប្រសិនបើជំងឺមានអាការធ្ងន់ធ្ងរ ឬអូសបន្លាយយូរជាងមួយសប្តាហ៍មិនព្រមបាត់ អ្នកគួរតែប្រញាប់ពិគ្រោះជាមួយគ្រូពេទ្យភ្លាម៕

មតិយោបល់