ព័ត៌មានសុខភាព

គ្រោះថ្នាក់៧យ៉ាង! កុំទទួលទានទឹកដោះគោច្រើនពេក

ទឹកដោះគោត្រូវបានគេទទួលស្គាល់ថា សម្បូរទៅដោយកាល់ស្យូម និងវីតាមីន ដែលល្អសម្រាប់សុខភាព។ ប៉ុន្តែ បើយោងតាមគេហទំព័រ healthyfoodteam បានបង្ហាញថា ការទទួលទានទឹកដោះគោច្រើនពេកអាចបង្កឲ្យមានគ្រោះថ្នាក់ទៅវិញ។

ខាងក្រោមនេះ គឺជាមូលហេតុ៧យ៉ាង ដែលអ្នកគួរតែទទួលទានទឹកដោះគោឲ្យមានដែនកំណត់៖

១.កើតជំងឺមហារីកក្រពេញប្រូស្តាត
ចំពោះបុរសដែលទទួលទានផលិតផលទឹកដោះគោ និងទឹកដោះគោផ្សេងៗ ច្រើនលើសកម្រិត អាចប្រឈមនឹងការកើតជំងឺក្រពេញប្រូស្តាតខ្លាំងជាងអ្នកដែលមិនបានទទួលទាន។

២.បញ្ហាស្បែក
តាមរយៈការសិក្សាជាច្រើនបានបង្ហាញថា ការទទួលទានទឹកដោះគោច្រើនពេក អាចបណ្តាលឲ្យក្មេងវ័យជំទង​ទាំងប្រុស ទាំងស្រី កើតមុនកាន់តែច្រើនឡើង។

៣.បាក់ឆ្អឹង
អ្នកជំនាញផ្នែកសុខភាពជនជាតិ ស៊ុយអ៊ែត បានបង្ហាញថា ស្ត្រីដែលទទួលទានទឹកដោះគោក្នុងបរិមាណច្រើនជារៀងរាល់ថ្ងៃ គឺប្រឈមនឹងបញ្ហាបាក់ឆ្អឹងខ្លាំងជាងបុគ្គលដែលមិនទទួលទានទឹកដោះគោ។

៤.កូឡេស្តេរ៉ុលក្នុងរាងកាយកើនឡើង

ការទទួលទានទឹកដោះគោហួសកម្រិត អាចបណ្តោលឲ្យកូឡេស្តេរ៉ុលក្នុងខ្លួនអ្នកកើតឡើងច្រើនជាង ២៤ក្រាម ក្នុងមួយថ្ងៃ ដូច្នេះអ្នកដែលចូលចិត្តទឹកដោះគោគួរតែព្យាយាមកាត់បន្ថយ។

៥.មហារីកស្បូន

អ្នកជំនាញជនជាតិ ស្វីស បានរកឃើញថា ស្ត្រីដែលទទួលទានអាហារផលិតពីទឹកដោះគោច្រើនជាង ៤ដងក្នុង ១ថ្ងៃ អាចបណ្តាលឲ្យកើតមានដុំសាច់ក្នុងស្បូនទ្វេដង គឺច្រើនជាងអ្នកដែលទទួលទានអាហារធ្វើពីទឹកដោះគោតិចជាង ២ដងក្នុង ១ថ្ងៃ។

៦.បំផ្លាញ់ភ្នាក់ងារប្រឆាំងនឹងមេរោគ
ការទទួលទានទឹកដោះគោច្រើនហួសប្រមាណ អាចកាត់បន្ថយភ្នាក់ងារប្រឆាំងនឹងមេរោគ ដែលធ្វើឲ្យមេរោគផ្សេងៗមានឱកាសឆ្លងចូលក្នុងរាងកាយរបស់អ្នកបានយ៉ាងងាយ។

៧.ឡើងទម្ងន់

បើតាមការស្រាវជ្រាវទៅលើកុមារជាង ១២.០០០នាក់ បានរកឃើញថា អ្នកដែលទទួលទានទឹកដោះគោកាន់តែច្រើន ទម្ងន់ក៏កើនឡើងកាន់តែខ្លាំងដែរ។

ដូច្នេះ ដើម្បីសុវត្ថិភាព និងទទួលបានអត្ថប្រយោជន៍ពីទឹកដោះគោ អ្នកគួរតែទទួលទានមួយថ្ងៃត្រឹមតែ ១កែវបានហើយ៕

មតិយោបល់