ភាពតានតឹង, ខ្យល់អាកាសមិនបរិសុទ្ធ, អាហារគ្មានគុណភាព, ការជក់បារី និងការទទួលទានស្រា គឺជាមូលហេតុចម្បងដែលធ្វើឲ្យអ្នកខ្សោយមេជីវិតឈ្មោល។
នៅពេលដែលមេជីវិតឈ្មោលខ្សោយ ក្តីស្រមៃដែលចង់ក្លាយទៅជាឪពុករបស់គេនឹងបរាជ័យ ហើយអ្នកអាចនឹងគ្មានកូនមួយជីវិត។ ដូច្នេះ អ្នកគួរតែយកចិត្តទុកដាក់ឲ្យបានខ្លាំង ប្រសិនបើចំនួនមេជីវិតឈ្មោលរបស់អ្នកមានកម្រិតទាប ឬត្រូវទៅពិនិត្យជាមួយពេទ្យជំនាញដើម្បីរកដំណោះស្រាយ។
កម្រិតការបញ្ចេញទឹកកាម
ការសិក្សាមួយចំនួនបានអះអាងថា ការបាញ់ទឹកកាមច្រើនហួសហេតុពេកអាចប៉ះពាល់ដល់ទំហំមេជីវិតឈ្មោលបាន។ ប្រសិនបើអ្នកជួបបញ្ហាខ្សោយមេជីវិតឈ្មោល សូមកាត់បន្ថយការសម្រេចកាមដោយខ្លួនេង ហើយរក្សាថាមពលដើម្បីប្រើប្រាស់នៅថ្ងៃដែលដៃគូរបស់អ្នកបញ្ចេញអូវុល ទើបឱកាសនៃការមានផ្ទៃពោះកាន់តែច្រើន។
ឈប់ជក់បារី
បារីអាចមានផលប៉ះពាល់ដល់ចំនួនមេជីវិតឈ្មោះ ហើយវាអាចបណ្តោលឲ្យកូនកើតមកមិនគ្រប់ទម្ងន់។ ប្រសិនបើអ្នកមិនចង់ឲ្យមានបញ្ហាកើតមានឡើង គួរតែបោះបង់បារីចោលទៅ។
ធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណ គឺជារឿងមួយដ៏សំខាន់ដែលដើរតួនាទីក្នុងការគ្រប់គ្រងមេជីវិតឈ្មោលរបស់អ្នក។ ការហាត់ប្រាណជាទៀងទាត់ អាចរក្សាមេជីវិតឈ្មោលរបស់អ្នកឲ្យមានសុខភាពល្អ។
ជៀសវាងគ្រឿងស្រវឹង
គ្រឿងស្រវឹង អាចបន្ថយកម្រិតអ័រម៉ូន Testosterone របស់អ្នក និងបង្កើនកម្រិតអ័រម៉ូន Estrogen កាន់តែច្រើនឡើង។ គ្រឿងស្រវឹងអាចប៉ះពាល់ដល់មេជីវិតឈ្មោលរបស់អ្នកយ៉ាងខ្លាំង ហេតុនេះអ្នកគួរតែកាត់បន្ថយ ឬឈប់ទទួលទានតែម្តង។
កម្ចាត់ភាពតានតឹង
កម្រិតភាពតានតឹងអាចប៉ះពាល់ដល់ចំនួនមេជីវិតឈ្មោលយ៉ាងខ្លាំង។ ព្យាយាមធ្វើចិត្តឲ្យស្ងប់, សម្រាក ហើយគេងឲ្យបានគ្រប់គ្រាន់ដើម្បីប្រឆាំងនឹងភាពតានតឹងរៀងរាល់ថ្ងៃ។
ទទួលទានទឹកឲ្យបានច្រើន
សូម្បីតែជាតិទឹកក៏ដើរតួនាទីក្នុងការរក្សាចំនួនមេជីវិតឈ្មោលផងដែរ។ ផឹកទឹកផ្លែឈើ និងទឹក ឲ្យបានគ្រប់គ្រាន់ ដើម្បីរក្សាមេជីវិតឈ្មោលកុំឲ្យធ្លាក់ចុះ៕
មតិយោបល់