ស្ពឺ គឺជាផ្លែឈើធម្មជាតិមួយប្រភេទដែលមានរសជាតិជូរអែម ហើយមានសម្បុរពណ៌លឿងនៅពេលទុំ។ ក្រៅពីរសជាតិជូរអែមគួរឲ្យចង់ទទួលទាន វាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីនB វីតាមីនC អាស៊ីតហ្វីលីក និងសារធាតុសំខាន់ៗផ្សេងៗទៀតដែលល្អសម្រាប់សុខភាព។
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ធំៗ៣យ៉ាង ដែលបានមកពីការទទួលទានផ្លែស្ពឺ៖
បន្ថយសម្ពាធឈាម
ផ្លែស្ពឺ សម្បូរទៅដោយប៉ូតាស្យូម ដែលត្រូវបានគេចាត់ទុកថា ជាសារធាតុរ៉ែដ៏ល្អបំផុតក្នុងការប្រឆាំងនឹងសម្ពាធឈាមខ្ពស់។ ការទទួលទានផ្លែឈើនេះជាទៀងទាត់ អាចជួយរក្សាសម្ពាធឈាមឲ្យល្អឡើងវិញក្នុងពេលដ៏ខ្លី។
ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែម
ប្រសិនបើអ្នកកំពុងតែមានជំងឺទឹកនោមផ្អែម អ្នកគួរតែដឹងថា ផ្លែស្ពឺ ជាអាហារដ៏ល្អបំផុតសម្រាប់អ្នក។ ព្រោះវាមានកម្រិតជាតិស្ករទាប និងសម្បូរជាតិសរសៃ ដែលអាចជួយទប់ស្កាត់ការស្រូបយកជាតិស្កររបស់ពោះវៀន ហើយមានប្រសិទ្ធភាពគ្រប់គ្រងជំងឺនេះថែមទៀត។
កាត់បន្ថយកូឡេស្តេរ៉ុល
អត្ថប្រយោជន៍មួយទៀតនៃផ្លែស្ពឺ គឺអាចកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់(LDL) នៅក្នុងឈាម ដែលអាចមូលហេតុចម្បងបង្កឲ្យមានជំងឺសរសៃឈាមបេះដូង។ ផ្ទុយទៅវិញ វាអាចជួយបង្កើនកម្រិតកូឡេស្តេរ៉ុលល្អ (HDL) នៅក្នុងឈាម និងការពារជំងឺបេះដូង។
ចំណាំៈ បើទោះបីជាផ្លែប្រភេទនេះមានអត្ថប្រយោជន៍ខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់អ្នកដែលមានជំងឺតម្រងនោម ខ្សោយតម្រងនោម ផ្ទុកអាស៊ីត oxalic លើសកម្រិត គួរតែជៀសវាង៕
ប្រភពៈ naturalmedicinebox
មតិយោបល់