តារាស្រី Demi Lovato មានអាជីពជាតារាចម្រៀង តារាសម្ដែង របស់ក្រុមហ៊ុន Disney ហើយក៏ជាអតីតគណៈកម្មការម្នាក់ នៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The X Factor ឆ្នាំ ២០១២ និង ២០១៣ បានចេញមុខផ្ដល់បទសម្ភាសន៍ ជាមួយសារព័ត៌មាន Entertainment Tonight ជុំវិញរឿងបាក់ទឹកចិត្តនៅក្នុងពិភពសិល្បៈហូលីវូត ដែលនាងគ្មានការងាររយៈពេលយូរ ហើយគ្មានប្រជាប្រិយភាពដូចពីមុន ។
តារាវ័យ ២៤ ឆ្នាំរូបនេះបានពោលថា ” នៅពេលខ្លះខ្ញុំមានអារម្មណ៍ថា ដូចរស់នៅក្រៅពិភពសិល្បៈហូលីវូតអ៊ីចឹង ” ហើយនាងបានបន្ដបន្ថែមថា នាងពិតជាមិនចង់ដើរចេញដូចជាសិល្បៈករក្មេងៗជំនាន់ក្រោយទេ ព្រោះនាងជារៀមច្បងមួយរូបដែរ នោះនាងមិនចង់ចាកចេញឡើយ ។
ម្ចាស់បទ Let it go ម្នាក់នេះបានបញ្ជាក់ផងដែរថា ” ខ្ញុំស្រលាញ់ខ្លួនខ្ញុំជាជាងអ្វីទាំងអស់ ខ្ញុំត្រូវរស់នៅ នឹងក្រោកឈរឡើងតាមរបៀបធម្មជាតិរបស់ខ្ញុំ ” ៕
មតិយោបល់