ព័ត៌មានសុខភាព

អស្ចារ្យមែន! ទទួលទានផ្លែស្ត្រប៊ឺរី បានឆ្ងាញ់មាត់ហើយ អាចជាជំងឺថែមទៀត

ផ្លែស្ត្រប៊ឺរី ត្រូវបានគេទទួលស្គាល់ថា ពិតជាមានរសជាតិឆ្ងាញ់ពិសារ ហើយថែមទាំង​ផ្តល់នូវអត្ថប្រយោជន៍​យ៉ាងច្រើន​សម្រាប់​សុខភាព​ទូទៅ។ ព្រោះ ផ្លែស្ត្រប៊ឺរី មានផ្ទុកសារធាតុប្រឆាំង​អុកស៊ីតកម្ម សារធាតុចិញ្ចឹម និងវីតាមីនរួមមាន ប៉ូតាស្យូម ម៉ង់ហ្គាណែស និង​ម៉ាញេស្យូម។ ជាពិសេស វីតាមីន C របស់វាអាចជួយ​ពង្រឹងដល់ប្រព័ន្ធភាពស៊ាំ​ក្នុងរាងកាយ ធ្វើឲ្យអ្នកកាន់តែ​មានសុខភាពល្អ។

បើតាមគេហទំព័រ davidwolfe បានបង្ហាញថា ការទទួលទាន ផ្លែស្ត្រប៊ឺរី អាចកាត់បន្ថយ​កម្រិតសម្ពាធឈាម គ្រប់គ្រង​ជាតិស្ករ​ក្នុងឈាម កាត់បន្ថយហានិភ័យ​នៃជំងឺគាំងបេះដូង រហូតដល់៣២ភាគរយ ចំពោះស្ត្រីវ័យក្មេង និងវ័យកណ្តោល។ លើសពីនេះ​ទៅទៀត អ្នកជំងឺទឹកនោមផ្អែម ត្រូវបានផ្តល់អនុសាសន៍​ឲ្យទទួលទាន​ជាប្រចាំផងដែរ។

ហើយអ្វីដែលកាន់តែអស្ចារ្យជាងនេះទៅទៀតនោះ គឺអ្នកស្រាវជ្រាវបានរកឃើញ​ថា ផ្លែស្ត្រប៊ឺរី អាចការពារ និងព្យាបាល​ជំងឺមហារីកសុដន់ យ៉ាងពូកែបំផុត។

ដោយសារតែឃើញពីអត្ថប្រយោជន៍ដ៏អស្ចារ្យបែបនេះហើយ ទើបក្រុមអ្នកជំនាញបានផ្តល់​អនុសាសន៍ ឲ្យអ្នករាល់គ្នា​ទទួលទាន ផ្លែស្ត្រប៊ឺរី ជាប្រចាំ៕

មតិយោបល់