ព័ត៌មានសុខភាព

ស្ត្រីមានផ្ទៃពោះគួរចាំទុក! បើស្រឡាញ់កូន ហាម​ប្រព្រឹត្ត​រឿង៤ចំណុច​នេះ​ឲ្យសោះ

ការពពោះ៩ខែ១០ថ្ងៃ មិនមែនជារឿងលេងសើច​នោះទេ ព្រោះមនុស្សស្រី​ត្រូវឆ្លងកាត់​ផលលំបាក់​រាប់មិនអស់។ ប៉ុន្តែទន្ទឹមនឹង​នេះ អ្នក​ក៏ត្រូវតែ​ចេះរក្សាសុខភាព​ឲ្យបានល្អ​ផងដែរ បើមិនដូច្នោះទេ អ្នកអាច​បាត់បង់កូន​ទៅវិញ ឬកូនកើតមាន​បញ្ហា​មិន​ប្រក្រតី​ក៏​ថា​បាន។ បើយោង​តាមគេហទំព័រ pregnancyvideo បានបង្ហាញថា ស្ត្រីមានផ្ទៃពោះគួរជៀសវាង​រឿងសំខាន់ៗ៤ចំណុច ព្រោះវា​អាច​បង្កឲ្យ​មានគ្រោះថ្នាក់​ដល់កូន និងម្តាយ។

១.ការជក់បារី
ប្រសិនបើអ្នកជក់បារី សារធាតុកាបូនម៉ូណីអុកស៊ីត នីកូទីន និងសារធាតុគីមី​ពុលផ្សេងៗទៀត ដែលមាន​នៅក្នុងផ្សែងបារី នឹង​ឆ្លងកាត់​តាមទងសុក ចូលទៅក្នុងឈាម​របស់ទារកដោយផ្ទាល់។ ជាពិសេស​សាធាតុទាំងនេះ អាចធ្វើឲ្យទារក​ខ្វះអុកស៊ីសែន ខ្វះសារធាតុចិញ្ចឹម ទារក​កើតមកមានទម្ងន់ស្រាល កើត​មិនគ្រប់ខែ ហើយបើធ្ងន់ធ្ងរ​អាចរលូត​ក៏មាន។ ហេតុដូច្នេះ អ្នកគួរតែ​បញ្ឈប់​ការ​ជក់បារី ប្រសិនបើចង់ឲ្យកូន​មានសុខភាពល្អ។

២.ការទទួលទានភេសជ្ជៈ
មិនថាកាហ្វេ ឬភេសជ្ជៈប៉ូវកម្លាំង​ផ្សេងៗនោះទេ អ្នកម្តាយមានផ្ទៃពោះ​ត្រូវតែជៀសវាង ព្រោះវាជាភ្នាក់ងារ​រំញោច ដែលអាច​បណ្តោលឲ្យ​ទារក​ក្នុងផ្ទៃមាន​បញ្ហាផ្សេងៗ​កើតឡើង។

៣.ការទទួលទានស្រា
ការទទួលទានស្រាច្រើនពេក អាចបណ្តោលឲ្យរលូត ទារកខូចទ្រងទ្រាយ និងមានបញ្ហា​ផ្លូវអារម្មណ៍ នៅពេល​កើតមក។ យកល្អ អ្នកម្តាយ​គួរជៀសវាង​ការទទួលទាន​ស្រាឲ្យបាន ព្រោះទារក​កំពុងតែអភិវឌ្ឍ គឺងាយនឹងទទួលរង​នូវផលប៉ះពាល់​ខ្លាំងណាស់។

៤.ការប្រើប្រាស់ថ្នាំ

ថ្នាំ គឺជាអាវុធមុខពីរដែលអាចបំផ្លាញ់ជីវិតរបស់អ្នកបាន ប្រសិនបើអ្នកមិនគោរព​តាមវេជ្ជបញ្ជា។ ដូចគ្នានេះផងដែរ ស្ត្រី​មានផ្ទៃពោះ​មិនគួរប្រើថ្នាំ​ផ្តេសផ្តាស​តាមតែអំពើចិត្តនោះទេ បើគ្មានការចេញ​វជ្ជបញ្ជាពីគ្រូពេទ្យ ព្រោះវាអាច​បង្កឲ្យមាន​ផលអាក្រក់ ទាំងអ្នក​ម្តាយ និង​កូនក្នុងផ្ទៃ៕

មតិយោបល់