ព័ត៌មានសុខភាព

ចង់មានសុខភាពល្អ ហើយមិនងាយឈឺ កុំរំលងអាហារទាំង៦ប្រភេទនេះ

អ្នកណាៗក៏ប្រាថ្នាចង់បាន​សុខភាពល្អ ហើយគ្មានជំងឺប្រចាំ​រាងកាយដែរ ក៏ប៉ុន្តែបំណងមួយនេះកម្រ​មានអ្នកធ្វើបានណាស់ ដោយសារតែ​ទម្លាប់រស់នៅ​ប្រចាំថ្ងៃ និងការទទួលទាន​របបអាហារគ្មាន​ផាសុខភាព។ ផ្ទុយទៅវិញ ប្រសិនបើអ្នក​ឧស្សាហ៍​ហាត់ប្រាណ ហើយព្យាយាម​ទទួលទាន​អាហារដែលមានសុខភាពល្អជាប្រចាំ ជំងឺ​មិនហ៊ាន​បៀតបៀន​ក្នុងរាងកាយ​របស់អ្នក​ឡើយ។

ខាងក្រោមនេះ គឺជាអាហារដែលអ្នកគួរតែទទួលទានជាប្រចាំៈ

១.ផ្លែក្រូច
ក្រូច គឺជាផ្លែឈើមួយប្រភេទដែល​មានផ្ទុកវីតាមីនC កម្រិតខ្ពស់ អាចជួយបង្កើន​កោសិកាឈាមស និងប្រព័ន្ធភាស៊ាំ​របស់​រាងកាយ។ មិនតែប៉ុណ្ណោះ ជាតិសរសៃ​របស់វាអាចជួយជំរុញឲ្យប្រព័ន្ធរំលាយ​អាហារ​ឲ្យដំណើរការ​បានល្អ និងពង្រឹង​ស្រទាប់​កូឡាជែន(collagen) នៅក្រោ​មស្បែកថែមទៀត។

២.ផ្កាខាត់ណាពណ៌ខៀវ
បន្លែមួយប្រភេទនេះ សម្បូរវីតាមីនC វីតាមីនK និងជាប្រភព​នៃបេតាការ៉ូទីន(beta carotene) ដែលល្អបំផុត​សម្រាប់ភ្នែក។ លើសពី​នេះទៅទៀត ផ្កាខាត់ណា​ពណ៌ខៀវ មានផ្ទុកសារធាតុ​សំខាន់ៗជាច្រើន ដែលអាចប្រយុទ្ធប្រឆាំងនឹង​ជំងឺមហារីកសួត ជំងឺមហារីក​ប្លោកនោម និងជួយ​ឲ្យឆ្អឹងរឹងមាំ។

៣.ដំឡូងជ្វា
ដំឡូងជ្វា សម្បូរទៅដោយសារធាតុ បេតាការ៉ូទីន(beta carotene) ដែលអាចជួយ​ពង្រឹង​ដល់ប្រព័ន្ធភាពស៊ាំ ជំនួយដល់ភ្នែក ជួយឲ្យលំពែង​មានសុខភាពល្អ។ ក្រៅពីនេះ ដំឡូងជ្វាអាច​ជួយសម្រកទម្ងន់ ធ្វើឲ្យស្បែក​មានភាពស្រស់ស្អាត ហើយ​មានប្រសិទ្ធភាព​ប្រឆាំងនឹង​ជំងឺមហារីកថែមទៀត។

៤.ទឹកដោះគោយ៉ាអួ
ទឹកដោះគោយ៉ាអួ មានផ្ទុកសារធាតុសំខាន់ៗ​ដូចជា ប៉ូតាស្យូម ផូស្វ័រ ស័ង្កសី វីតាមីនB12 និងប្រូតេអ៊ីន ដែល​អាចជួយឲ្យ​ប្រព័ន្ធដំណើរការ​ក្នុងរាងកាយ​មានភាពប្រសើរឡើង​ជាងមុន។ នេះហើយ ជាមូលហេតុ ដែលអ្នក​ជំនាញ​ផ្តល់អនុសាសន៍​ឲ្យយើង​ទទួលទាន​រាល់ថ្ងៃ។

៥.តែ
ការទទួលទានតែបៃតងជាប្រចាំក្នុង​កម្រិតមធ្យម អាចជួយកាត់បន្ថយ​ហានិភ័យនៃជំងឺមហារីក ការពារជំងឺ​បាត់បង់ការចង់ចាំ ធ្វើឲ្យធ្មេញ និងឆ្អឹងមាន​ភាពរឹងមាំ។

៦.ស៊ុត
ស៊ុត ត្រូវបានគេទទួលស្គាល់ថា ជាប្រភពនៃ​ប្រូតេអ៊ីន ដែលល្អបំផុត​សម្រាប់រាងកាយ ហើយគ្មានជាតិខ្លាញ់​ថែមទៀត។ មិន​តែប៉ុណ្ណោះ វាមានតម្លៃថោក​សមរម្យ ហើយងាយស្រួល​ចម្អិនជាង​អាហារផ្សេងៗ៕

ប្រភពៈ rak sukapap

មតិយោបល់