ព័ត៌មានសុខភាព

វិធីធ្វើឲ្យច្រមុះតូចស្រួច ដោយមិនបាច់វះកាត់

បរទេសៈ មានមនុស្សស្រីជាច្រើនមិនសប្បាយចិត្តជាមួយនឹងរូបរាង និងទំហំច្រមុះរបស់ខ្លួនឡើយ ជាពិសេសប្រសិនបើចម្រុះរបស់ពួកគេធំ ឬរីកទទឹងធំ។ ចំណុចនេះហើយដែលធ្វើឲ្យពួកគេចង់បានច្រមុះតូចជាងមុនដើម្បីមានភាពទាក់ទាញ ប៉ុន្តែបើការវះកាត់មានតម្លៃថ្លៃ តើត្រូវធ្វើយ៉ាងម៉េចទៅ?

កុំព្រួយអី ប្រើវិធីបែបបុរាណមួយនេះ អ្នកមិនចាំបាច់ចំណាយប្រាក់ច្រើន ហើយគ្មានការឈឺចាប់ថែមទៀត។

ធាតុផ្សំ៖

  • ថ្នាំដុសធ្មេញ ១ស្លាបព្រាកាហ្វេ
  • ខ្ញីម៉ត់ ១ស្លាបព្រាកាហ្វេ
  • ទឹកខ្មេះប៉ោម ១ស្លាបព្រាបាយ

ការរៀបចំ និងអនុវត្ត៖

  • លាយធាតុផ្សំទាំងអស់ឲ្យក្លាយជាល្បាយសាច់មួយ។
  • ឥឡូវនេះអ្នកអាចអនុវត្តល្បាយនៅលើច្រមុះ។
  • ទុកឲ្យបានកន្លះម៉ោង។
  • បន្ទាប់មកលាងសម្អាតជាមួយនឹងទឹកធម្មតា។

សូមអនុវត្តជារៀងរាល់ថ្ងៃរហូតដល់ទទួលបានផលដូចបំណង។ ប៉ុន្តែអ្នកនឹងឃើញភាពខុសប្លែកក្នុងរយៈពេល ១០ថ្ងៃដំបូង។

ពេលប្រើដំបូងអ្នកអាចនឹងមានអារម្មណ៍ថា ក្រហាយនៅលើច្រមុះ។ ប៉ុន្តែបើសិនជាក្រហាយខ្លាំង អ្នកត្រូវប្រញាប់ដុសលាងចេញ ហើយកាត់បន្ថយការខ្ញីនៅក្នុងល្បាយនេះ។

nose-smaller

សូមទស្សនាឯកសារវីដេអូខាងក្រោម៖

មតិយោបល់