ស្លឹកបាស គឺជាបន្លែពណ៌បៃតងមួយប្រភេទដែលសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនសម្រាប់ទ្រទ្រងរាងកាយ។ ក្រៅពីផ្តល់អត្ថប្រយោជន៍សម្រាប់សុខភាព ស្លឹកបាស ក៏ត្រូវបានគេប្រើប្រាស់សម្រាប់ធ្វើជាថ្នាំព្យាបាលបញ្ហាជ្រុះសក់ផងដែរ។ បើយោងតាមគេហទំព័រ rak sukapap បានបង្ហាញថា ស្លឹកបាស ពិតជាមានប្រសិទ្ធភាពខ្លាំងណាស់សម្រាប់ដោះស្រាយបញ្ហាជ្រុះសក់ ហើយជួយឲ្យសក់ខ្មៅរលោងស្អាតថែមទៀត។

វិធីប្រើប្រាស់ស្លឹកបាសដើម្បីព្យាបាលបញ្ហាជ្រុះសក់ៈ
១.យកស្លឹកបាសឲ្យបានមួយក្តាប់ធំ លាងទឹកឲ្យស្អាត។
២.បន្ទាប់មកយកទៅកិន ឬបុកឲ្យម៉ត់ ហើយពូតយកទឹក។
៣.សូមអនុវត្តឲ្យសព្វពេញស្បែកក្បាល និងសក់ ហើយរងចាំប្រហែលជា១ម៉ោង ទើបលាងសម្អាតចេញ។
៤.សូមព្យាយាមអនុវត្តមួយសប្តាហ៍ឲ្យបាន៣ទៅ៤ដង ហើយក្នុងរយៈពេលមួយខែសក់របស់អ្នកនឹងលែងជ្រុះ ហើយមានភាពរឹងមាំឡើងវិញ៕
មតិយោបល់