អង់គ្លេសៈ អ្នកបោះឆ្នោតប្រហែល ៣០លាននាក់ បាននាំគ្នាទៅបោះឆ្នោតជាសកល ដោយមានអំពាវនាវពីនាយករដ្ឋមន្ត្រី លោកស្រី Theresa May ជាងប្រាំពីរសប្តាហ៍កន្លងមក។ នេះបើយោងតាមសារព័ត៌មាន Sky News ចេញផ្សាយនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧។
មណ្ឌលបោះឆ្នោតនៅទូទាំងប្រទេសអង់គ្លេស បានបើកចំហសម្រាប់ប្រជាជនបោះឆ្នោត ចាប់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ១០ យប់ថ្ងៃព្រហស្បតិ៍នេះ ដែលលទ្ធផល នឹងត្រូវប្រកាសនៅរំលងអធ្រាតឈានចូលថ្ងៃសុក្រ។
សូមជំរាបថា សម្រាប់ការធ្វើយុទ្ធនាការបោះឆ្នោតនេះ គេសង្កេតឃើញថា មានបក្សធំចំនួនពីរ កំពុងនាំមុននៅក្នុងការបោះឆ្នោតនេះ គឺបក្សពលកររបស់នាយករដ្ឋមន្រ្តី ដែលមានប្រធានបក្សលោក Jeremy Corbyn និងបក្សសេរីប្រជាធិបតេយ្យ មានមេដឹកនាំលោក Tim Farron ។
រហូតមកទល់ពេលនេះ គេនៅមិនទាន់ដឹងនៅទ្បើយទេថា លោកស្រី May អាចរក្សាតំណែងជានាយករដ្ឋមន្ត្រីអង់គ្លេស បន្តទៀតឬយ៉ាងណា ខណៈដែលប្រទេសកំពុងទទួលរងការវាប្រហារភេរវកម្មជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់លោកស្រី៕
មតិយោបល់