អំបិល និងស្ករ គឺជាគ្រឿងទេសដែលពេញនិមយខ្លាំងបំផុតសម្រាប់មនុស្សនៅទូទាំងពិភពលោក ហើយវាក៏ជាធាតុផ្សំដែលមិនអាចខ្វះបាននៅក្នុងការចម្អិនម្ហូបអាហារគ្រប់ប្រភេទ។ ក៏ប៉ុន្តែ តើអ្នកធ្លាប់គេទេថា គ្រឿងទេសទាំងពីរមុខអាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាព? បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា ការទទួលទានគ្រឿងទេសទាំងពីរមុខនេះលើសកម្រិត អាចបង្កឲ្យសម្ពាធឈាមឡើងខ្ពស់។
អំបិលៈ អំបិល គឺជាគ្រឿងទេសសម្បូរទៅដោយជាតិសូដ្យូម ដែលអាចបង្កឲ្យប៉ះពាល់ដល់បេះដូង និងសរសៃឈាមអាក់ទែ។ ជាក់ស្តែង ប្រសិនបើអ្នកទទួលទានលើសកម្រិត វាអាចធ្វើឲ្យសម្ពាធឈាមកើនឡើង ហើយឃាត់ជាតិទឹកនៅក្នុងរាងកាយថែមទៀត។
ការឃាត់ជាតិទឹកនេះហើយ ដែលជាដើមហេតុបង្កឲ្យសម្ពាធឈាមឡើងខ្ពស់ ដាក់សម្ពាធទៅលើតម្រងនោម ប៉ះពាល់ដល់សរសៃឈាមខួរក្បាល និងបេះដូង។ ហេតុនេះហើយ ដើម្បីកាត់បន្ថយផលប៉ះពាល់ អ្នកគួរតែជៀសវាងទទួលទានអាហារប្រៃពេក ឬកាត់បន្ថយការប្រើប្រាស់អំបិល។
ស្ករៈ ស្ករ ក៏ជាគ្រឿងទេសដែលមិនអាចខ្វះបាន សម្រាប់បង្កើនរសជាតិរបស់អាហារឲ្យកាន់តែឈ្ងុយឆ្ងាញ់។ ប៉ុន្តែការទទួលទានស្ករច្រើនពេកអាចបណ្តោលឲ្យឡើងទម្ងន់ និងក្លាយទៅជាមនុស្សធាត់។ ភាពធាតុជ្រុលនេះហើយ ជាឬសគល់ ដែលធ្វើឲ្យសម្ពាធឈាមកើនឡើងខ្ពស់។
យកល្អ អ្នកគួរតែកាត់បន្ថយការប្រើប្រាស់ស្ករនៅក្នុងម្ហូបអាហារប្រចាំថ្ងៃ ដើម្បីគេចផុតជំងឺជំងឺលើសឈាម៕
មតិយោបល់