តាមាការសិក្សាស្រាវជ្រាវមួយបានរកឃើញថា យ៉ាងហាចណាស់មានស្ត្រី ១នាក់ក្នុងចំណោម៣នាក់ ដែលរងឥទ្ធិពលពីជំងឺមហារីកសុដន់។ ថ្វីបើប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ត្រីមានការយល់ដឹងពីជំងឺមហារីកសុដន់ច្រើនក៏ពិតមែន ប៉ុន្តែជំងឺមហារីកសុដន់នៅតែបន្តកើនឡើង ដោយសារកត្តារបបអាហារប្រចាំថ្ងៃ។
អ្នកត្រូវដឹងថា របបអាហារអាចធ្វើស្ត្រីត្រូវប្រឈមនឹងជំងឺមហារីកសុដន់ចាប់ពី ៣០ទៅ ៤០ភាគរយ នៃជំងឺមហារីកទាំងអស់។ ជំងឺមហារីកសុដន់នៅតែជាបញ្ហាសំខាន់សម្រាប់ស្ត្រី ព្រោះវាអាចធ្វើឲ្យមានអត្រាមរណភាពខ្ពស់លំដាប់ទី២ បន្ទាប់ពីជំងឺមហារីកសួត។ ដូច្នេះហើយ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ អ្នកគួរតែជៀសវាងអាហារដូចខាងក្រោមៈ
ស្ករ
អាហារដែលមានជាតិស្ករច្រើន អាចជះឥទ្ធិពលទៅលើកម្រិតជាតិស្ករនៅក្នុងឈាម ហើយនាំឲ្យមានការបញ្ចេញអាំងស៊ុយលីនកាន់តែខ្ពស់។ នៅពេលដែលកម្រិតអាំងស៊ុលីនកើនឡើង វាអាចបង្កើនអ័រម៉ូន estrogen ដែលអាចបង្កមហន្តរាយដល់រាងកាយ និងធ្វើឲ្យកើតជំងឺមហារីកសុដន់។
សាច់សត្វ
សាច់សត្វមានផ្ទុកប្រូតេអ៊ីនច្រើន ហើយប្រសិនបើប្រូតេអ៊ីននេះត្រូវកម្តៅខ្ពស់នៅពេលចម្អិន(អាំង)ខ្លាំងពេក វានឹងបង្កទៅជាសារធាតុមហារីក។ ប្រសិនបើអ្នកញ៉ាំអាហារប្រភេទនេះញឹកញាប់ពេក ច្បាស់ជាប្រឈមនឹងជំងឺមហារីកសុដន់កាន់តែខ្លាំងឡើង។
គ្រឿងស្រវឹង
ការសិក្សាមួយបានរកឃើញថា មនុស្សស្រីដែលញ៉ាំគ្រឿងស្រវឹងញឹកញាប់ពេកត្រូវប្រឈមនឹងហានិភ័យនៃជំងឺមហារីកសុដន់កម្រិតខ្ពស់ ព្រោះជាតិអាល់កុលអាចបង្កើនកម្រិតអ័រម៉ូនestrogen ហើយអាចបង្កឲ្យមានគ្រោះថ្នាក់ដល់កោសិកា DNA ។ ចំពោះស្ត្រីទទួលទានគ្រឿងស្រវឹង៣ដង ក្នុងមួយសប្តាហ៍ អាចបង្កើនហានិភ័យនៃជំងឺមហារីកសុដន់ដល់ទៅ១៣ភាគរយ។
ផលិតផលដែលមានជាតិខ្លាញ់ខ្ពស់
ការទទួលទានរបបអាហារដែលមានផ្ទុកជាតិខ្លាញ់ខ្ពស់ អាចបណ្តោលឲ្យកម្រិតអ័រម៉ូន estrogen និង prolactin កើនឡើង។ ការកើនឡើងនៃកម្រិតអ័រម៉ូនទាំងពីរនេះហើយ ដែលជាហេតុនាំឲ្យស្ត្រីត្រូវប្រឈមនឹងជំងឺមហារីកសុដន់៕
ប្រភពៈ boldsky
មតិយោបល់