ខ្ញី គឺជារុក្ខជាមួយប្រភេទដែលមានដើមកំណើតនៅតំបន់អាស៊ី ហើយវាត្រូវបានគេប្រើប្រាស់ជាគ្រឿងទេស និងជាឱសថរាប់ពាន់ឆ្នាំមកហើយ។ ភាគច្រើនខ្ញីត្រូវបានគេយកទៅធ្វើជាតែសម្រាប់ទទួលទាន ដើម្បីសម្រួលដល់សុខភាព ព្រមទាំងសម្រកទម្ងន់ផងដែរ ក៏ប៉ុន្តែមនុស្សមួយចំនួនធំមិនទាន់ចេះពីរបៀបប្រើប្រាស់ខ្ញីនៅឡើយទេ។
អ្នកត្រូវដឹងថា ការទទួលទានតែខ្ញី ជាទៀងទាត់ អាចជួយសម្រកទម្ងន់ ដុតបំផ្លាញជាតិខ្លាញ់នៅត្រង់ចង្កេះ ត្រគាក និងត្រគាកថែមទៀត។ ដូច្នេះហើយ ប្រសិនបើអ្នកចង់បានរាងស្អាត គួរតែចេះប្រើប្រាស់ខ្ញីដោយខ្លួនឯង។
របៀបប្រើប្រាស់ៈ
១.ចាក់ទឹកចំនួន ១លីត្រីទៅ ១,៥លីត្រ ចូលទៅក្នុងឆ្នាំងមួយ។
២.ហាន់ខ្ញីស្រស់ប្រវែងមួយចង្អុលដៃ ជាកង់ៗដាក់ចូលក្នុងឆ្នាំងដែរ។
៣.បន្ទាប់មក ដាំឲ្យពុះរយៈពេល១៥នាទី ទើបលើកចេញ។
៤.នៅពេលត្រជាក់ អ្នកត្រូវទទួលទានពេញមួយថ្ងៃ យ៉ាងហោចណាស់១លីត្រជាប្រចាំ។
ដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាព និងសម្អាតជាតិពុលចេញពីរាងកាយ អ្នកគួរព្យាយាមទទួលទានភេសជ្ជៈនេះឲ្យបាន ៦ខែ៕
មតិយោបល់