ព័ត៌មានសុខភាព

មកពីអញ្ចឹងសោះ ទើបអ្នកជំនាញឲ្យយើងទទួលទានទឹកដូងខ្ចីមួយថ្ងៃ១កែវ!!!

ទឹកដូងខ្ចី ត្រូវបានគេរកឃើញថា សម្បូរទៅដោយសារធាតុជាតិ ក្លរីដ ប៉ូតាស្យូម ម៉ាញ៉េស្យូម សូដ្យូម ប្រូតេអ៊ីន ជាតិសរសៃ វីតាមីនC និងសារធាតុបំប៉នជាច្រើនទៀតដែលរាងកាយត្រូវការចាំបាច់។ ការទទួលទានទឹកដូង មួយថ្ងៃមួយកែវអាចជួយឲ្យរាងកាយមានសុខភាពល្អ ជាពិសេសស្ត្រីមានផ្ទៃពោះ និងអ្នកជំងឺផ្សេងៗ ត្រូវបានអ្នកជំនាញផ្តល់អនុសាសន៍ឲ្យប្រើប្រាស់ជាប្រចាំផងដែរ។

មិនតែប៉ុណ្ណោះ ទឹកដូង ជាភេស្ជជៈធម្មជាតិដែលគ្មានផ្ទុកជាតិខ្លាញ់ និងកូឡេស្តេរ៉ុល ធ្វើឲ្យប៉ះពាល់ដល់សុខភាពឡើយ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ទាំង១២យ៉ាង ដែលបានមកពីការទទួលទានទឹកដូងជាប្រចាំៈ

១.ពង្រឹងប្រព័ន្ធភាពស៊ាំឲ្យរឹងមាំ។
២.ជួយកម្ចាត់បាក់តេរី ដែលបង្កឲ្យមានការឆ្លងមេរោគលើផ្លូវបង្ហូរនោម កើតជំងឺប្រមះទឹកបាយ ជំងឺផ្តាសាយ និងជំងឺឆ្លងផ្សេងៗទៀត។
៣.ផ្តល់ថាមពល និងលាងសម្អាតប្លោកនោម ជាពិសេសអ្នកដែលមានជំងឺតម្រងនោម ព្រោះវាមានប្រសិទ្ធភាពក្នុងការបញ្ចុះទឹកនោមតាមបែបធម្មជាតិ។
៤.អាចជួយរំលាយគ្រួសក្នុងតម្រងនោម ហើយវាជាអាហារដែលសម្បូរជាតិសរសៃខ្ពស់ដែលល្អបំផុតសម្រាប់ប្រព័ន្ធរំលាយអាហារ។
៥.ប្រសិនបើអ្នកឧស្សាហ៍ផឹកទឹកដូងជាប្រចាំ អាចជួយកម្ចាត់ជាតិអាស៊ីតដែលលើសចេញពីក្រពះ។
៦.ទឹកដូងមានសមត្ថភាពក្នុងការទប់ស្តាត់ចំណង់អាហារ និងកាត់បន្ថយជាតិខ្លាញ់នៅក្នុងរាងកាយ។
៧.ជួយដោះស្រាយបញ្ហាស្បែកស្ងួត និងសម្អាតរន្ធញើសបានថែមទៀត។
៨.ការទទួលទានទឹកដូងជាប្រចាំ អាចជួយសម្លាប់បាក់តេរី និងកម្ចាត់មេរោគនៅក្នុងពោះវៀន។
៩.អ្នកជំនាញបាននិយាយថា ការទទួលទានទឹកដូងក្នុងអំឡុងពេលមានផ្ទៃពោះអាចការពារបញ្ហាសុខភាពទាំងម្តាយ និងកូនបានច្រើនយ៉ាង។
១០.ប្រសិនបើអ្នកទទួលទានទឹកដូង មួយថ្ងៃមួយកែវជាប្រចាំ អាចជួយរក្សាតុល្យភាពអេឡិចត្រូលីត្រនៅក្នុងរាងកាយ និងការពារសម្ពាធឈាមឡើយខ្ពស់។
១១.ប្រសិនបើអ្នកសល់ចំហាយជាតិស្រវឹងពីពេលយប់ ច្បាស់ជាកើតមានអាការឈឺក្បាល ឬធីងធោងនៅពេលព្រឹកឡើង ដោយសារតែបាត់បាត់ជាតិទឹកច្រើនពេក។ ដូច្នេះ ដើម្បីបំពេញសារធាតុរាវឡើងវិញ អ្នកគួរតែទទួលទឹកដូងមួយកែវ។
១២.ការទទួលទានទឹកដូង ត្រឹមតែមួយកែវ គឺអាចរក្សាស្បែកឲ្យមានសំណើមពេញមួយថ្ងៃ៕

ប្រភពៈ rak sukapap

មតិយោបល់