ព័ត៌មានបច្ចេកវិទ្យា

នរណាខ្លះប្រើ iPhone អត់ដឹង Siri ឡូយម៉េច មើល Rock បង្ហាញតិចមើល!

លោក Dwayne Jonhson ដែលត្រូវគេស្គាល់ឈ្មោះថា The Rock បានចេញស្ពតពាណិជ្ជកម្មបី ដែលស្ពតនី​មួយៗ​មានរយ:ពេល ១៥ វិនាទី ដើម្បីផ្សព្វផ្សាយអំពីមុខងារ Siri បី នៅលើទូរសព្ទ iPhone 7 ដែលមានអត្ថប្រយោជន៍សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ឱ្យក្រុមហ៊ុន Apple។

វីដេអូដំបូង ដែលតារាសម្តែង និងជាកីឡាកាស Super Star ដ៏ល្បីល្បាញរបស់អាមេរិករូបនេះបានបង្ហាញគឺ ទាក់ទងទៅនឹងមុខងារជំនួយការសំឡេងដែលវាអាចធ្វើការតាមពាក្យបញ្ជាជាសំឡេងរបស់លោកបាន។ វីដេអូទី ២ គឺបង្ហាញពីការថត Selfie និងទី ៣ បង្ហាញពីមុខងារ​ Remainder។

តោះទៅមើលទាំងអស់គ្នា ថាតើមុខងារ Siri គាត់ប្រើយ៉ាងម៉េច ហើយវាឡូយយ៉ាងណា?

វីដេអូទី១:

//youtu.be/u0bRW99B2bI

វីដេអូទី២:

//youtu.be/PDzApLfjUWM

វីដេអូទី៣:

//youtu.be/fPGVTYRKFSM

មតិយោបល់