ប្រសិនបើលោកអ្នកស្អប់ការទំពារខ្ទឹមឆៅជារៀងរាល់ព្រឹក អ្នកអាចលីងឲ្យឈ្ងុញទើបញ៉ាំក៏ទទួលបានអត្ថប្រយោជន៍ច្រើនយ៉ាងដែរ។
ខ្ទឹមស គឺជាគ្រឿងទេសមួយប្រភេទដែលអាចជួយរក្សាសម្ពាធឈាម និងបេះដូងឲ្យមានសុខភាពល្អ ព្រោះវាអាចកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់ (LDL) នៅក្នុងរាងកាយ។ បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា ការទទួលទានខ្ទឹមសលីងមួយថ្ងៃ៦កំពិស និងទទួលបានអត្ថប្រយោជន៍សម្រាប់រាងកាយមិនតិចនោះទេ។
បន្ទាប់ពី១ម៉ោង
នៅក្នុង១ម៉ោងដំបូងនៃការបរិភោគខ្ទឹមស រាងកាយរបស់អ្នកនឹងព្យាយាមរំលាយផ្សេងៗទៀតដែលអ្នកបរិភោគបានយ៉ាងម៉ត់ល្អ។ មិនតែប៉ុណ្ណោះ សារធាតុចិញ្ចឹមនៅក្នុងខ្ទឹមស ត្រូវបានរំលាយយឺតៗបំផុត។
បន្ទាប់ពី២-៤ម៉ោង
ភ្នាក់ងារប្រឆាំងនឹងជំងឺមហារីកនៅក្នុងខ្ទឹមសនឹងចាប់ផ្តើមធ្វើការនៅលើប្រព័ន្ធរាងកាយរបស់អ្នក។ សារធាតុប្រឆាំងអុកស៊ីតកម្មនេះហើយ ដែលអាចជួយប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរី។
បន្ទាប់ពី៤-៦ម៉ោង
រាងកាយរបស់អ្នកនឹងចាប់ផ្តើមស្រូបយកសារធាតុសំខាន់ៗពីខ្ទឹមស ទៅជួយបង្កើនប្រព័ន្ធភាពស៊ាំ។ ជាមួយគ្នានេះផងដែរ រាងកាយរបស់អ្នកនឹងចាប់ផ្តើមកម្ចាត់ខ្លាញ់ និងជាតិទឹកដែលលើសចេញពីរាងកាយ។
បន្ទាប់ពី៦-៧ម៉ោង
ខ្ទឹមសមានភ្នាក់ងារប្រឆាំងនឹងបាក់តេរី ដែលនឹងធ្វើសកម្មភាពបន្ទាប់ពីទទួលទានបានរយៈពេល៦ម៉ោង។ ដូច្នេះហើយ នៅក្នុងកំឡុងពេលនេះខ្ទឹមសអាចសម្លាប់បាក់តេរីនៅក្នុងប្រព័ន្ធរាងកាយរបស់អ្នកបានយ៉ាងពូកែ។
បន្ទាប់ពី៦-១០ម៉ោង
សារធាតុចិញ្ចឹមដែលត្រូវបានគេរកឃើញនៅក្នុងខ្ទឹមស អាចជួយបញ្ចាប់ការងាររបស់កោសិកាគ្រប់កម្រិតនៅក្នុងរាងកាយ។ មិនតែប៉ុណ្ណោះ នៅក្នុងរយៈពេល២៤ម៉ោង ខ្ទឹមសនឹងជួយសម្អាតរាងកាយទាំងមូល។
ក្រៅពីនេះ តើខ្ទឹមសអាចជួយអ្វីបានទៀត?
វាអាចជួយពង្រឹងឆ្អឹងឲ្យរឹងមាំ កាត់បន្ថយសម្ពាធឈាម ជួយបន្តជីវិតកោសិកាឲ្យរស់បានយូរ និងសម្អាតជាតិពុលចេញពីរាងកាយ។
ប្រយ័ត្នៈ ចំពោះអ្នកដែលមានជំងឺក្រពះ ឬកំពុងតែមានបញ្ហាសុខភាពណាមួយ គួរតែពិគ្រោះជាមួយនឹងគ្រូពេទ្យជាមុនសិនមុននឹងបរិភោគខ្ទឹមស៕
មតិយោបល់