ព័ត៌មានកីឡា

Steven Gerrard និយាយជុំវិញរឿង Philippe Coutinho ទៅ Barcelona

អតីតវិរៈបុរសហង្សក្រហម Liverpool លោក Steven Gerrard បានថ្លឹងថ្លែងពីការរំពឹងទុកជុំវិញការផ្លាស់ប្តូររបស់ខ្សែប្រយុទ្ធ Philippe Coutinho ពីក្លិប Liverpool ទៅកាន់ Barcelona ។

ក្លិបយក្សអេស្ប៉ាញបានបង្កើនការខិតខំប្រឹងប្រែងរបស់ខ្លួន ហើយនិងមកប្រទេសអង់គ្លេសដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហង្សក្រហម Liverpool ។ ប៉ុន្តែកីឡាករជើងចាស់ Gerrard ដែលបច្ចុប្បន្នជាគ្រូបង្វឹកយុវជន ជឿជាក់ថាកីឡាករប្រេស៊ីលនឹងត្រូវធ្វើអ្វីៗដើម្បីឱ្យបានចាកចេញ។ Gerrard បានបន្តថា: «វាពិតជាលំបាកខ្លាំងណាស់។ “ជាពិសេសកីឡាករអាមេរិចខាងត្បូងដែលតែងតែមានក្តីសុបិន្តរបស់ពួកគេដើម្បីលេងនៅក្រុម Barcelona» នេះបើតាម BT Sport បានចុះផ្សាយ។

អតីតខ្សែបម្រើជម្រើសជាតិអង់គ្លសបានបន្ថែមថា «ខ្ញុំធ្លាប់មានបទពិសោធន៍ពីមុនមកក្នុងនាមជាអ្នកលេងនិងជាអ្នកគាំទ្រខ្សែប្រយុទ្ធ Javier Mascherano និង Suarez ហើយវាជាស្ថានភាពលំបាកខ្លាំងណាស់សម្រាប់ក្លិប ទោះបីជាអ្នកចាត់ការ (Jurgen Klopp) មានបំណងចង់រក្សាគាត់ហើយកំពុងព្យាយាមរក្សាគាត់ក៏ដោយ។

សូមបញ្ជាក់ថា បើសិនជា Philippe Coutinho ទៅចូលរួមជាមួយ Barcelona មែននោះ និងបានចាប់ដៃគូជាមួយមិត្តចាស់របស់គាត់គឺ Suarez ដែលជាអតីតកីឡាករហង្សក្រហមដែរ។ យ៉ាងណាក៏ដោយអ្វីៗសម្រេចលើកីឡាករប្រេសុីលផ្ទាល់ព្រោះក្លិបមិនអាចហាមឃាត់បានទេប្រសិនបើកីឡាកររូបនេះចង់ចាកចេញ៕

មតិយោបល់