ក្រូចឆ្មារ ត្រូវបានគេចាត់ចូលជាអាហារដ៏ល្អបំផុតក្នុងការបង្កើនមុខងារនៃប្រព័ន្ធភាពស៊ាំ ក៏ដូចជាមុខងារនៃប្រព័ន្ធរំលាយអាហារ ហើយថែមទាំងអាចជួយសម្រក់ទម្ងន់ និងព្យាបាលបញ្ហាស្បែកផងដែរ។ ដោយសារតែក្រូចឆ្មារ មានផ្ទុកសមាសធាតុសំខាន់ៗពីធម្មជាតិជាច្រើន ទើបគេពេញនិយមប្រើប្រាស់វាផ្សំធ្វើជាឱសថសម្រាប់ព្យាបាលជំងឺផ្សេងៗ ជាពិសេសជំងឺទាំង៥មុខនេះតែម្តង។
ពងបែកក្នុងមាត់
មនុស្សជាច្រើនតែងតែត្អូញត្អែថា ជំងឺពងបែក នៅក្នុងមាត់ពិបាកព្យាបាលណាស់ ក៏ប៉ុន្តែក្រូចឆ្មារមានសម្តត្ថភាពអាចដោះស្រាយបានយ៉ាងងាយ។ អ្នកគ្រាន់តែលាបទឹកក្រូចឆ្មារនៅត្រង់តំបន់ដែលរងនូវផលប៉ះពាល់ដោយផ្ទាល់ ក្នុងមួយថ្ងៃ៣ដង ជំងឺនឹងឆាប់ជាសះស្បើយបំផុត។
បញ្ហាមុន
ដើម្បីព្យាបាលបញ្ហាមុន អ្នកត្រូវប្រើក្រូចឆ្មារមួយចំណិត និងថ្នាំគ្រាប់អាស្ពីរីន១ភាគ៤។ ប្រើស្លាបព្រាកិនថ្នាំអាស្ពីរីនឲ្យម៉តង់ ហើយច្របាច់ក្រូចឆ្មារចូល។ បន្ទាប់មកលាបនៅលើតំបន់ដែលមានមុនទុកចោលពេញមួយយប់ នៅពេលព្រឹកឡើងទើបលាងសម្អាតចេញ។ អ្នកត្រូវព្យាយាមអនុវត្តជារៀងរាល់ថ្ងៃ ដើម្បីកម្ចាត់មុនឲ្យឆាប់អស់ពីផ្ទៃមុខ។
កម្ចាត់បញ្ហាក្លៀកខ្មៅ
អ្នកត្រូវលាយទឹកក្រូចឆ្មារកន្លះស្លាបព្រា ម្សៅស្រូវសាឡី២ស្លាបព្រាបាយ និងទឹកឃ្មុំ១ស្លាបព្រាបាយ លាយឲ្យក្លាយជាល្បាយ។ ចាប់ផ្តើមលាបនៅក្រោមក្លៀកឲ្យសព្វ ហើយទុករយៈពេលមួយម៉ោង ទើបលាងសម្អាតចេញ។ អនុវត្តបែបនេះជារៀងរាល់ថ្ងៃ ក្លៀកខ្មៅនឹងរលាយបាត់ក្នុងរយៈពេលដ៏ខ្លី។
បង្ការបញ្ហាបបូរមាត់ប្រេះ
បញ្ហាស្ងួត ឬប្រេះបបូរមាត់ ភាគច្រើនកើតមានឡើងនៅក្នុងអំឡុងពេលរដូវរងា ក៏ប៉ុន្តែអ្នកអាចការពារបាន។ គ្មានអ្វីពិបាកនោះទេ អ្នកគ្រាន់តែយកទឹកក្រូចឆ្មារលាបលើបបូរមាត់រៀងរាល់មុនពេលចូលគេង បបូរមានរបស់អ្នកមិនត្រឹមតែគ្មានបញ្ហាប្រេះនោះទេ ថែមទាំងមានសំណើមទៀតផង។
ឈឺបំពងក
ប្រសិនបើអ្នកមានបញ្ហាឈឺបំពងក មិនចាប់បាច់ទៅរកថ្នាំឯណាទេ គ្រាន់តែច្របាច់ក្រូចឆ្មារមួយចំហៀងចូលទៅក្នុងទឹកក្តៅឧណ្ឌៗមួយកែវ ហើយទទួលទានមួយថ្ងៃពីរទៅបីដង។ វិធីនេះនឹងជួយសម្អាតបំពងក កាត់បន្ថយការរលាក ព្រមទាំងបំបាត់ការឈឺចាប់យ់ាងឆាប់រហ័យ៕
ប្រភពៈ dailyusefulinfo
មតិយោបល់