ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា អ្នកដែលមិនបានញ៉ាំអាហារពេលព្រឹក ហាក់ដូចជាវិវត្តទៅរកជំងឺក្រិនសរសៃឈាម ឬរឹងសរសៃឈាមអាក់ទែ ជាងអ្នកដែលញ៉ាំអាហារពេលព្រឹកបានត្រឹមត្រូវ។
អ្នកស្រាវជ្រាវបានណែនាំថា ភាគរយដ៏ច្រើននៃថាមពលដែលត្រូវបានប្រើពេញមួយថ្ងៃ អាចជួយឲ្យបេះដូង និងសរសៃឈាមមានសុខភាពល្អ។
ការស្រាវជ្រាវពីមុនក៏បានបង្ហាញដែរថា ការមិនបានញ៉ាំអាហារពេលព្រឹក អាចប្រឈមហានិភ័យនៃជំងឺបេះដូង និងជំងឺដទៃទៀតដូចជា ជំងឺធាត់ ជំងឺទឹកនោមផ្អែម និងកើនឡើងកូឡេស្តេរ៉ុល ខ្ពស់បំផុត។
ការស្ទាប់ស្ទង់មតិបានបង្ហាញថា អ្នកដែលមិនបានញ៉ាំអាហារពេលព្រឹក ភាគច្រើនជាបុរសមានទម្លាប់ជក់បារី ឬតមអាហារ ដែលធ្វើឲ្យការប្រើប្រាស់បរិមាណកាឡូរីប្រចាំថ្ងៃរបស់ពួកគេចាប់ផ្តើមនៅម៉ោងបាយថ្ងៃត្រង់។ បើទោះបីជាពួកគេទទួលទានអាហារពេលព្រឹក ក៏ចំណោយពេលមិនលើសពី៥នាទីដែរ ហើយភាគច្រើនគឺញ៉ាំកាហ្វេ ឬទឹកក្រូច ជំនួសបាយ។
លើសពីនេះទៅទៀត អ្នកដែលរំលងអាហារពេលព្រឹក អាចបណ្តោលឲ្យមានការខូចខាតសរសៃឈាមធំនៅតំបន់ក ២១ភាគរយ និងខូចខាតសរសៃឈាមនៅតំបន់ពោះ ១៧ភាគរយ បើប្រៀបធៀបជាមួយនឹងអ្នកដែលញ៉ាំរបបអាហារដែលមានផាសុខភាព៕

ប្រភព៖ boldsky
មតិយោបល់