ជាទូទៅ យើងគ្រប់គ្នាតែងតែមានទម្លាប់ទទួលទានផ្លែឈើ ហើយបោះចោលសំបករបស់វា ព្រោះយល់ថា គ្មានតម្លៃអ្វីតទៅទៀតឡើយ។ ប៉ុន្តែបើយោងតាមគេហទំព័រ soha បានចុះផ្សាយកាលពីពេលថ្មីៗនេះថា សំបកផ្លែឈើមួយចំនួនមានផ្ទុកសារធាតុសំខាន់ៗ ដែលផ្តល់នូវគុណសម្បត្តិយ៉ាងច្រើនដល់សុខភាព មិនដូចអ្វីដែលមនុស្សភាគច្រើនគិតនោះឡើយ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដែលបានមកពីសំបកផ្លែឈើ៖
សំបកចេក
មិនត្រឹមតែសាច់ប៉ុណ្ណោះទេ ដែលមានអត្ថប្រយោជន៍ចំពោះសុខភាព សូម្បីតែសំបករបស់វាក៏មានសមត្ថភាពមិនធម្មតាដែរ។ សំបកចេកត្រូវបានគេប្រើដើម្បីព្យាបាលការរលាកស្បែក ព្យាបាលមុន ធ្វើឲ្យធ្មេញសស្អាត កម្ចាត់ឬស ហើយទប់ស្កាត់មិនឲ្យកើតមកវិញ។
សំបកត្រសក់
សំបកត្រសក់ សម្បូរទៅដោយសារធាតុចិញ្ចឹមសម្រាប់ទ្រទ្រង់រាងកាយ ហើយជួយឲ្យរាងកាយមានភាពត្រជាក់។ មិនតែប៉ុណ្ណោះការទទួលទានសំបកត្រសក់អាចជួយឲ្យរាងកាយស្រូបយកវីតាមីនC កាន់តែច្រើន។
សំបកក្រូចថ្លុង
ជាតិប្រេងនៅក្នុងសំបកក្រូចថ្លុង មានប្រសិទ្ធភាពបំផុតក្នុងការដុតបំផ្លាញ់ខ្លាញ់នៅក្នុងរាងកាយយ៉ាងឆាប់រហ័ស(មានន័យថា វាអាចសម្រកទម្ងន់) ប៉ុន្តែមិនទាន់មានការសិក្សាណាមួយបញ្ជាក់ពីហេតុផលឲ្យច្បាស់លាស់នៅឡើយទេ។
សំបកមង្ឈុត
សំបកមង្ឈុតមានផ្ទុកសារធាតុខ្លាញ់ចាប់ពី ៧ទៅ ១៣ភាគរយ ដែលអាចបង្ការជំងឺរាគរូស កង្វះសារធាតុរំអិលនៅក្នុងរាងកាយ និងកង្វះអាស៊ីតរំលាយអាហារក្នុងក្រពះ។ លើសពីនេះ សំបកមង្ឈុត ក៏ត្រូវបានគេប្រើប្រាស់សម្រាប់ព្យាបាលជំងឺមួយចំនួនទៀតផងដែរ។
សំបកក្រូចឃ្វិច
សំបកក្រូចឃ្វិច មានសមត្ថភាពអាចជួយរក្សាកម្តៅក្រពះពោះវៀន និងជួយរំលាយអាហារបានយ៉ាងល្អ។ ចំណែកប្រេងនៅក្នុងសំបករបស់វា អាចជួយការពារមិនឲ្យមានអាការវិលមុខ មិនស្រួលខ្លួន ឬចង្អោរ…។
ទាំងអស់នេះហើយ គឺជាអត្ថប្រយោជន៍នៃសំបកផ្លែឈើ ដែលយើងគ្រប់គ្នាតែងតែមានទម្លាប់បោះចោល។ ប៉ុន្តែការប្រើប្រាស់ប្រកបទៅដោយសុវត្ថិភាព លុះត្រាតែសំបកផ្លែឈើទាំងអស់នោះ គ្មានសារធាតុគីមី ឬគ្មានថ្នាំសម្លាប់សត្វល្អិត៕
មតិយោបល់