ព័ត៌មានសុខភាព

ភាពអស្ចារ្យមិននឹកស្មានដល់ នៃការប្រើប្រាស់សំបកចេក ដើម្បីកម្ចាត់មុន

ជាទូទៅមុន កើនឡើងដោយសារតែខ្លាញ់ កោសិកាចាស់ៗ ឬបាក់តេរី ដែលទុំនៅលើផ្ទៃស្បែកមិនបានសម្អាតចេញ។ ក្រៅពីនេះនៅមានកត្តាហ្សែន និងការកើនឡើងនៃកម្រិតអ័រម៉ូន ការប្រើប្រាស់គ្រឿងសំអាងមិនបានត្រឹមត្រូវ ក៏អាចបណ្តោលឲ្យចេញមុននៅលើផ្ទៃមុខ ព្រមទាំងរាងកាយផងដែរ។

ដោយសារតែខ្លាចផ្ទៃមុខត្រូវបានបំផ្លាញ់ដោយសារតែរោគមុន ទើបសុភាពនារីភាគច្រើនខំស្វែងរកវិធីកម្ចាត់ បើទោះបីជាត្រូវចំណាយប្រាក់ច្រើនក៏ដោយ។ ប៉ុន្តែ តើការប្រើប្រាស់ផលិតផលនៅលើទីផ្សារមិនបានទទួលលទ្ធផលដូចបំណងមែនទេ? បើដូច្នោះមែន សូមសាកល្បងប្រើសំបកចេកវិញ ព្រោះវាមានផ្ទុកសារធាតុអុកស៊ីដង់ វីតាមីន និងសារធាតុចិញ្ចឹម ដ៏មានឥទ្ធពលចំពោះការថែរក្សាស្បែក។ ខាងក្រោមនេះ គឺជារបៀបប្រើប្រាស់សំបកចេក ដើម្បីកម្ចាត់បញ្ហាមុននៅលើផ្ទៃមុខ៖

ធាតុផ្សំ៖

  • ចេកទុំមួយផ្លែ (បកយកសំបក)
  • ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ

របៀបអនុវត្ត៖
១.យកសំបកចេកទៅកិនឲ្យក្លាយជាល្បាយ ទើបបន្ថែមទឹកឃ្មុំចូល។
២.ក្រោយពីលាយធាតុផ្សំទាំងពីរមុខនេះបញ្ចូលគ្នា សូមលាបឲ្យពេញផ្ទៃមុខថ្នមៗ។
៣.ទុករយៈពេល ១៥នាទី ឬរង់ចាំឲ្យស្ងួត សឹមប្រើទឹកក្តៅឧណ្ឌៗដើម្បីលាងសម្អាតចេញ។
៤.ក្នុងមួយសប្តាហ៍អនុវត្តយ៉ាងតិចបំផុត៣ដង ឬជារៀងរាល់ថ្ងៃប្រសិនបើចង់ឆាប់ទទួលបានផល៕

ប្រភព៖ boldsky

មតិយោបល់