ព័ត៌មានសុខភាព

អត្ថប្រយោជន៍៧យ៉ាងនៃការទទួលទានប្រេងអូលីវទាំងពោះទទេ

ប្រេងអូលីវ សម្បូរទៅដោយមីក្រូសារធាតុ អាស៊ីតខ្លាញ់ និងវីតាមីនជាច្រើន ដែលមានតម្លៃបំផុតសម្រាប់សុខភាពរបស់យើងគ្រប់គ្នា។ ជាពិសេស ប្រសិនបើអ្នកទទួលទានទាំងពោះទទេ មុនពេលញ៉ាំអាហារពេលព្រឹកមួយថ្ងៃមួយស្លាបព្រា អ្នកនឹងទទួលបានអត្ថប្រយោជន៍មិននឹកស្មានដល់ ៧ចំណុច។

១.ការពារខួរក្បាល
ប្រេងអូលីវ អាចជួយទប់ស្កាត់បញ្ហាភ្លេចភ្លាំង បង្កើនការចង់ចាំ និងកាត់បន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត។ នេះជាមូលហេតុមួយ ដែលអ្នកគួរតែទទួលទានប្រេងអូលីវជាប្រចាំ។

២.គ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាម
ប្រេងអូលីវ អាចជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល និងកម្រិតជាតិស្ករនៅក្នុងឈាមយ៉ាងពូកែបំផុត។ នេះមានន័យថា ប្រេងអូលីវមានប្រយោជន៍ណាស់សម្រាប់អ្នកជំងឺទឹកនោមផ្អែម និងប្រព័ន្ធសរសៃឈាមបេះដូង។

៣.ការពារបេះដូង
ការទទួលទានប្រេងអូលីវ អាចជួយកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់ LDL និងជួយបង្កើនកូឡេស្តេរ៉ុលល្អ HDL ដែលអាចជួយការពារបេះដូងឲ្យជៀសឆ្ងាយពីបញ្ហាផ្សេងៗ។

៤.ពង្រឹមដល់ប្រព័ន្ធភាពស៊ាំ
អាស៊ីតខ្លាញ់នៅក្នុងប្រេងអូលីវ គឺជាផ្នែកមួយដ៏សំខាន់នៅក្នុងមុខងារនៃប្រព័ន្ធភាពស៊ាំ។ ដូច្នេះប្រសិនបើអ្នកចង់ឲ្យមុខងារនៃប្រព័ន្ធភាពស៊ាំមានភាពរឹងមាំ សូមទទួលទានប្រេងអូលីវជាប្រចាំ។

៥.សម្រកទម្ងន់
អាស៊ីតខ្លាញ់នៅក្នុងប្រេងអូលីវមិនត្រឹមតែអាចជួយកែសម្អរមុខនឹងប្រព័ន្ធភាពស៊ាំប៉ុណ្ណោះទេ ថែមទាំងអាចជួយសម្រកទម្ងន់ផងដែរ។ ការទទួលទានប្រេងអូលីវអាចជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ ដែលសក្តិសមបំផុតសម្រាប់អ្នកដែលចង់សម្រកទម្ងន់។

៦.សម្អាតថ្លើម
ថ្លើមគឺជាមុខងារដ៏មានសារសំខាន់បំផុតនៅក្នុងរាងកាយ ព្រោះវាជាអ្នកបញ្ចេញជាតិពុលពីរាងកាយ។ ប៉ុន្តែថ្លើមក៏ងាយនឹងទទួលរងនូវបញ្ហាដោយសារតែជាតិពុលផងដែរ ហេតុនេះអ្នកគួរតែសម្អាតថ្លើមឲ្យបានទៀងទាត់។ ការទទួលទានប្រេងអូលីវ ២ស្លាបព្រាបាយ លាយជាមួយនឹងទឹកក្រូចឆ្មារ៣ស្លាបព្រាបាយ ជាប្រចាំសួតរបស់អ្នកនឹងស្អាតដូចថ្មី។

៧.ជួយការពារពោះវៀនធំ
ប្រេងអូលីវអាចការពារពីការបំផ្លាញកោសិកាដែលនាំឲ្យមានជំងឺមហារីក។ មិនតែប៉ុណ្ណោះវាក៏អាចធ្វើឲ្យប្រសើរឡើងនូវចលនាពោះវៀនធំ និងទប់ស្កាត់បញ្ហាទល់លាមកផងដែរ៕

ប្រភព៖ brightside

មតិយោបល់