ព័ត៌មានសុខភាព

អាហារ៥ប្រភេទ ហាមញ៉ាំនៅពេលស្រេកឃ្លាន!

គ្រប់អាហារទាំងអស់ដែលសម្បូរទៅដោយសារធាតុចិញ្ចឹម សុទ្ធតែល្អសម្រាប់សុខភាព ប៉ុន្តែមានអាហារមួយចំនួនអ្នកមិនអាចទទួលទានតាមតែអំពើចិត្តនោះទេ ជាពិសេសនៅពេលស្រេកឃ្លានគ្មានអ្វីចូលពោះមួយគ្រាប់សោះ វាអាចបង្កឲ្យមានបញ្ហាដូចជា ឈឺពោះ ញ័រទ្រូង ក្អួតចង្អោរ…។ ខាងក្រោមនេះ គឺជាប្រភេទអាហារដែលអ្នកមិនគួរទទួលទាំងពោះទទេ៖

ចេក
ចេកមានផ្ទុកបរិមាណប៉ូតាស្យូមច្រើន ប្រសិនបើអ្នកទទួលទានទាំងពោះទទេរាងកាយនឹងស្រូបយកជាតិប៉ូតាស្យូមច្រើនជ្រុល ដែលអាចបង្កើនចរន្តឈាម និងដាក់បន្ទុកទៅលើបេះដូង។

ជាទូទៅគេបរិភោគក្នុងបរិមាណតិចតួចនៅពេលស្រេកឃ្លានមិនបង្កឲ្យមានគ្រោះថ្នាក់នោះទេ។ ប៉ុន្តែសម្រាប់អ្នកដែលមានជំងឺតម្រងនោម ឬអ្នកដែលមានសម្ពាធឈាមខ្ពស់ កុំញ៉ាំច្រើនពេក។ ប្រសិនបើប៉ូតាស្យូម កើនឡើងនៅក្នុងរាងកាយលើសកម្រិត វានឹងប៉ះពាល់ដល់បេះដូង។

តែ និងកាហ្វេ
មូលហេតុ ដែលអ្នកមិនគួរផឹកតែ និងកាហ្វេទាំងពោះទទេ ដោយសារតែពួកវាមានផ្ទុកសារធាតុកាហ្វេអ៊ីន។ ជាតិកាហ្វេអ៊ីនអាចធ្វើឲ្យឧស្ម័នពុលនៅក្នុងក្រពះមានការកើនឡើង និងបណ្តាលឲ្យភើ។

ការផឹកតែ និងកាហ្វេ នៅពេលពោះទេអាចបណ្តោលឲ្យមានបញ្ហាដូចជា ខូខាតភ្នាសរំអិលនៃក្រពះ និង ញ័រដើមទ្រូងដោយសារបេះដូងលោតញាប់។ ប្រសិនបើអ្នកចង់ផឹកតែ ឬកាហ្វេ ចូរទទួលទានអាហារទ្រាប់ក្រពះជាមុនសិនដើម្បីឲ្យជាតិស្ករក្នុងឈាមមានលំនឹង។

គ្រឿងស្រវឹង
ការសេពគ្រឿងស្រវឹង នៅពេលក្រពះទទេមិនត្រឹមតែជះឥទ្ធិពលអាក្រក់ដល់សុខភាពនោះទេ វានឹងធ្វើការរំញោចដល់ក្រពះ ហើយថែមទាំងស្រូបយកជាតិអាល់កុលលឿន ដែលធ្វើឲ្យអ្នកងាយនឹងស្រវឹង។ ដូច្នេះមុនពេលសេពគ្រឿងស្រវឹង គួរតែញ៉ាំអាហារចូលពោះខ្លះ ហើយកុំទទួលទានច្រើនពេក។

ទំពារស្កកៅស៊ូ
ការទំពារស្ករកៅស៊ូ ហើយបញ្ចេញទឹកមាត់បន្ថែមទៀតក្នុងពេលតែមួយ ក្រពះនឹងផលិតអាស៊ីតកាន់តែច្រើន។ នៅពេលទឹកអាស៊ីតកើនច្រើនហួសប្រមាណ មិនមែនជារឿងល្អនោះទេ ព្រោះវាអាចបំផ្លាញក្រពះ បង្កឲ្យមានអាការក្អួតចង្អោរ និងទល់លាមក។

ការរ៉េម
ការរ៉េម គឺជាអាហារត្រជាកបំផុត នៅពេលអ្នកបរិភោគនៅពេពោះទទេនឹងបណ្តោលឲ្យរលាកពោះវៀន ព្រមទាំងឈឺពោះ។ លើសពីនេះទៅទៀត មនុស្សមួយចំនួនដែលទទួលទានអាហារដែលត្រូវបានគេក្លាសេត្រជាក់ៗដូចជា កូកាកូឡា ឬក្រែមទឹកដោះគោ ច្បាស់ជាឈឺក្បាលភ្លាមៗ។ នេះបណ្តោលមកពីដំណើរកន្ត្រាក់នៃសរសៃឈាម ហេតុនេះហើយអ្នកគួរតែជៀសវាងទទួលទានអាហារត្រជាក់នៅពោះទទេ។

ផ្លែឈើមានរសជាតិជូរ
ផ្លែឈើមានរស់ជាតិជូរ គឺជាអាហារដ៏ពេញនិយមបំផុតសម្រាប់មនុស្សមួយចំនួន ប៉ុន្តែវាមិនសមស្របសម្រាប់ការទទួលទាននៅពេលស្រេកឃ្លាននោះទេ។ ដោយសារតែផ្លែឈើប្រភេទនេះមានផ្ទុកជាតិអាស៊ីតសរីរាង្គ ដែលអាចធ្វើឲ្យរលាកជញ្ជាំនៃក្រពះ។ មិនថា ក្រូច ឬម្នាស់នោះទេ សូមជៀសវាងប្រសិនបើអ្នកមិនទាន់ញ៉ាំអីចូលពោះសោះ៕

ប្រភព៖ soha

មតិយោបល់