ទម្លាប់នៃការទទួលទានអាហារប្រចាំថ្ងៃ ដែលសម្បូរទៅដោយជាតិខ្លាញ់ច្រើន គឺជាកត្តាចម្បងដែលបណ្តោលកូលេស្តេរ៉ុលប្រមូលផ្តុំក្នុងសរសៃឈាម និងបង្កទៅជាបញ្ហាស្ទះសរសៃឈាម។ មិនតែប៉ុណ្ណោះ ចំពោះអ្នកដែលពុំសូវចូលចិត្តទួលទានបន្លែ និងខ្ជិលធ្វើលំហាត់ប្រាណឲ្យ ក្រៅពីធ្វើឲ្យរាងកាយគ្មានសុខភាពល្អ ក៏ប្រឈមនឹងហានិភ័យស្ទះសរសៃឈាមដូចគ្នាដែរ។
ទោះជាយ៉ាងណា បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា បញ្ហាស្ទះសរសៃឈាមអាចដោះស្រាយបាន ដោយគ្រាន់តែទទួលទានអាហារ ៣ប្រភេទ។
១.សារាយសមុទ្រ
សារាយសមនុស្សមិនត្រឹមតែជាអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹមនោះទេ វាថែមទាំងមានសមត្ថភាពអាចជួយសម្អាតកាកសំណល់ដែលប្រមូលផ្តុំនៅក្នុងចរន្តឈាម ជួយបន្ថែមជាតិដែក និងស័ង្កសីដល់រាងកាយផងដែរ។
២.សណ្តែកខៀវ
ប្រភេទសណ្តែកពណ៌ខៀវ ត្រូវបានគេចាត់ទុកថាជាអាហារដែលអាចជួយលុបបំបាត់ជាតិពុលនៅក្នុងរាងកាយ ជួយជំរុញដល់ការំលាយអាហារ និងផ្តល់អត្ថប្រយោជន៍ដល់សរីរាង្គជាច្រើនទៀត។
ការទទួលទាបបរសណ្តែក ឬស៊ុបសណ្តែកខៀវ អាចជួយកាត់បន្ថយកូលេស្តេរ៉ុល សម្អាតឈាម និងបន្សាយជាតិពុលចេញពីរាងកាយផងដែរ។
៣.ឈាមជ្រូក
ឈាមជ្រូក ត្រូវបានគេចាត់ទុកជាអាហារដ៏ល្អសម្រាប់សុខភាព ប្រសិនបើអ្នកធ្វើការចម្អិនដោយមានអនាម័យត្រឹមត្រូវ។ ក្រៅពីមានរសជាតិឆ្ងាញ់ ឈាមជ្រូកមាននូវសារធាតុចិញ្ចឹមជាច្រើន និងមានឥទ្ធិពលជាថ្នាំព្យាបាលជំងឺផងដែរ។
ឈាមជ្រូក គឺជាអ្នកសម្អាតសរសៃឈាម កាត់បន្ថយជាតិប្រៃដែលលើសនៅក្នុងរាងកាយ និងបង្កើនភាពបត់បែននៃសរសៃឈាម។
អ្នកជំនាញបានផ្តល់ដំបូលន្មានថា ក្រៅពីទទួលអាហារទាំងប៉ុន្មានដូចខាងលើងនេះ សូមព្យាយាមទទួលទានទឹកឲ្យបានច្រើន ព្រោះវាក៏ជាអ្នកសម្អាតកាល់សំណល់ចេញពីរាងកាយផងដែរ៕
ប្រភព៖ soha
មតិយោបល់