បើយោងតាមអ្នកជំនាញផ្នែកឱសថចិន បានបង្ហាញថា ខ្ទឹមស គឺជាធាតុផ្សំដែលមិនអាចខ្វះបានក្នុងការលើកកម្ពស់សុខភាព និងធ្វើឲ្យប្រសើរឡើងមុខងារនៃប្រព័ន្ធភាពស៊ាំ។
ដើម្បីទទួលបានអត្ថប្រយោជន៍ពី ខ្ទឹមស វាត្រូវបានគេផ្តលអនុវសាសន៍ឲ្យទំពារមួយកម្ពឹសតូចលេបចូលទៅក្នុងពោះ បន្ទាប់ពីភ្ញាក់ពីគេង៣០នាទី។ ក្នុងពេលនេះ សារធាតុសំខាន់ៗរបស់ខ្ទឹមស នឹងជ្រាបចូលទៅក្នុងសរសៃឈាម ដោយសម្អាតសរសៃឈាម លាមក ជួយពង្រឹងបំពង់ក និងធ្មេញផងដែរ។
បន្ទាប់ពីទំពារខ្ទឹមសហើយ អ្នកត្រូវដុសសម្អាតធ្មេញចេញជាធម្មតា ប៉ុន្តែប្រសិនបើអ្នកខ្លាចធំក្លិនមាត់អាក្រក់ សូមទទួលទានកាហ្វេមួយពែង ឬទឹកដោះគោស្រស់ ក្លិននៃខ្ទឹមស នឹងបាត់ទៅវិញទាំងស្រុង។
ការទំពារខ្ទឹមស ជារៀងរាល់ព្រឹក អ្នកនឹងទទួលបានអត្ថប្រយោជន៍ច្រើនយ៉ាង៖
- សម្អាតសរសៃឈាម
- ជម្រុញប្រព័ន្ធរំលាយអាហារឲ្យដំណើរការកាន់តែប្រសើរ
- ប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនផ្តាសាយ និងជំងឺផ្លូវដង្ហើមផ្សេងៗ
- ពង្រឹងប្រព័ន្ធភាពភាពស៊ាំ
- ព្យាបាលជំងឺខ្វះឈាម
- គាំទ្រដល់ការព្យាបាលជំងឺរលាកទងសួត
- ជួយសម្អាតតម្រងនោម និងប្លោកនោម
- ជួយឲ្យធ្មេញរឹងមាំល្អ
ប្រសិនបើអ្នកគិតថា ពិបាកក្នុងការទំពារខ្ទឹមស ម្តងទាំងមួយកម្ពឹស អ្នកអាចបំបែកឲ្យតូចៗ ហើយទំពារម្តងបន្តិចៗរហូតទាល់តែអស់។ ទោះជាយ៉ាងណា ចំពោះអ្នកដែលកំពុងតែមានបញ្ហាក្រពះ សូមកុំប្រើប្រាស់ ជាពិសេសទាំងពោះទទេឲ្យសោះ៕
ប្រភព៖ soha
មតិយោបល់