នៅសហរដ្ឋអាមេរិក មានមនុស្សម្នាក់ក្នុងចំណោម ៦នាក់ ដែលជួបប្រទះនូវបញ្ហាពុលអាហារ ហើយរោគសញ្ញានៃការពុលអាហារអាចលេចឡើងតាមរយៈ ការឈឺចុកចាប់ក្នុងពោះ ក្អួត រាករួស ឈឺចាប់សាច់សុំ និងក្តៅខ្លួន ជាដើម។
អាការពុលអាហារនេះ ចាប់ផ្តើមកើតឡើង ៤ ទៅ ៣៦ម៉ោង បន្ទាប់ពីអ្នកញ៉ាំអាហារកខ្វក់។ លើសពីនេះទៅទៀត ជាតិពុលដែលមាននៅក្នុងត្រីមួយចំនួន ឬក៏រុក្ខជាតិផ្សិត ក៏អាចបណ្តោលឲ្យមានបញ្ហាពុលនៅក្នុងពោះវៀនផងដែរ។
ទោះជាយ៉ាងណាក៏ដោយ បើយោងតាមគេហទំព័រ Soha បានចុះផ្សាយថា ការពុអាហារអាចដោះស្រាយបាន ដោយប្រើប្រាស់គ្រឿងទេសប្រចាំផ្ទះបាយ គឺខ្ទឹមស។ តាមការស្រាវជ្រាវ បានរកឃើញថា មើមរុក្ខជាមួយប្រភេទនេះ មានសមត្ថភាពធន់ជាមួយនឹងភ្នាក់ងារបង្ករោគផ្សេងៗ។
ដូច្នេះ អ្នកគ្រាន់តែ យកបកខ្ទឹមស ៤កំពឹស និងខ្ញី ពីបីចំណិត ដាក់ចូលទៅក្នុងទឹកក្តៅដាំពុះមួយកែវ។ បន្ទាប់មក ទុកឲ្យភេសជ្ជៈនេះថយកម្តៅ ឬនៅក្តៅឧណ្ឌៗទើបទទួលទានវា ក៏ប៉ុន្តែអ្នកត្រូវបែងចែកជាពីរចំណែក ពាក់កណ្តោលសម្រាប់ពេលព្រឹក និងពាក់កណ្តោលទៀតសម្រាប់ពេលល្ងាច៕
ដកស្រង់ពី៖ soha
មតិយោបល់