ព័ត៌មានអន្តរជាតិ

រុស្ស៊ី និងអាមេរិក កំពុងប្រឈមមុខដាក់គ្នាយ៉ាងខ្លាំង នៅ UN ទាក់ទងនឹងបញ្ហានៅស៊ីរី

UN: រដ្ឋាភិបាលអាមេរិក និងរុស្ស៊ី បានប៉ះទង្គិចពាក្យសម្ដីគ្នាយ៉ាងខ្លាំង នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីការវាយប្រហារអាវុធគីមី នៅក្នុងប្រទេសស៊ីរី។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨។

ឯកអគ្គរដ្ឋទូតអាមេរិក លោកស្រី Nikki Haley បានប្រាប់ក្រុមប្រឹក្សា UN ថា មានភ័ស្តុតាងជាក់ស្ដែង ដើម្បីបញ្ជាក់ពីការវាយប្រហារអាវុធគីមី នៅភាគខាងកើតតំបន់ Ghouta ដែលកាន់កាប់ដោយពួកឧទ្ទាម។ លោកស្រី បានចោទប្រកាន់រដ្ឋាភិបាលស៊ីរីថា បានប្រើប្រាស់ឧស្ម័ន Chlorine ប្រឆាំងនឹងប្រជាជនខ្លួនឯង ជាច្រើនលើកច្រើនសារ ក្នុងប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។

ខណៈដែលការលើកទ្បើងនេះ ត្រូវបានឯកអគ្គរដ្ឋទូតរុស្ស៊ី លោក Vassily Nebenzia បានវាយបកទៅវិញថា អាមេរិក កំពុងធ្វើការឃោសនា ក្នុងគោលបំណងទម្លាក់កំហុសទៅលើរដ្ឋាភិបាលស៊ីរី ដោយមិនសមហេតុផលទាល់តែសោះ និងបានស្នើឲ្យកែប្រែពាក្យសម្ដីរបស់ខ្លួនវិញ ខណៈសង្កត់ធ្ងន់ថា បញ្ហានេះ គួរតែត្រូវបានស៊ើបអង្កេតដោយវិជ្ជាជីវៈ ប៉ុន្តែអាមេរិក បានធ្វើការច្រានចោលផងដែរ៕

មតិយោបល់