ត្រសក់ គឺជាផ្លែឈើមួយប្រភេទដែលគេពេញនិយមយកទៅផ្សំធ្វើជាអាហារផ្សេងៗ មិនថា ជ្រក ត្រាំ ឬធ្វើជាអន្លក់ញ៉ាំស្រស់ៗនោះទេ។ ក្រៅពីធ្វើជាអាហារ ត្រសក់ក៏ត្រូវបានគេប្រើសម្រាប់ថែរក្សាសុខភាពផងដែរ ជាពិសេស ការចម្រាញ់ធ្វើជាទឹកត្រសក់ អាចជួយការពារជំងឺបានច្រើនយ៉ាង។
បង្ការជំងឺពុកឆ្អឹង
ទឹកត្រសក់ មានផ្ទុកសារធាតុរ៉ែដូចជា ជាតិដែក ស្ពាន់ធ័រ ម៉ាញ៉េស្យូម និងប៉ូតាស្យូម ដែលល្អបំផុតសម្រាប់សុខភាពឆ្អឹង និងបង្កើនដង់ស៊ីតេនៃឆ្អឹង។ ការទទួលទានទឹកត្រសក់ជារៀងរាល់ថ្ងៃអាចជួយការពារឲ្យរឹងមាំឆ្អឹង និងរួចផុតពីជំងឺឆ្អឹងផ្សេងៗ។
ជួយពង្រឹងប្រព័ន្ធភាពស៊ាំ
ប្រភពនៃវីតាមីន C នៅក្នុងផ្លែត្រសក់ អាចជួយជំរុញឲ្យប្រព័ន្ធភាពស៊ាំមានភាពប្រសើរឡើង។ វាជួយជំរុញដល់ការផលិតកោសិកាឈាមស និងដើរតួនាទីជាសារធាតុប្រឆាំងអុកស៊ីតកម្ម ប្រឆាំងនឹងរ៉ាឌីកាល់សេរី។
កម្ចាត់ជាតិពុលចេញពីរាងកាយ
ត្រសក់សម្បូរទៅដោយជាតិទឹក ហើយត្រូវបានគេទទួលស្គាល់ថា ជាប្រភពសារធាតុរាវដ៏ល្អសម្រាប់រាងកាយ។ ប្រសិនបើអ្នកទទួលទានទឹកត្រសក់មួយកែវ រាងកាយនឹងទទួលបានជាតិទឹកគ្រប់គ្រាន់ពេញមួយថ្ងៃ ដែលធ្វើឲ្យអ្នករួចផុតពីភាពអស់កម្លាំង។
ពង្រឹងប្រព័ន្ធសរសៃប្រសាទ
កាល់ស្យូមនៅក្នុងទឹកត្រសក់ ដើរតួនាទីជាអេឡិចត្រូលីត្រ ដែលមានទំនាក់ទំនងយ៉ាងសំខាន់ជាមួយនឹងប្រព័ន្ធសរសៃប្រសាទ និងសាច់ដុំ។ ជាតិកាល់ស្យូមខ្ពស់នៅក្នុងទឹកត្រសក់ អាចជួយរក្សារាងកាយរបស់អ្នកឲ្យសកម្ម ហើយមានដំណើរការបានពេញលេញ។
ការពារជំងឺមហារីក
ធាតុផ្សំមួយចំនួនដែលត្រូវបានគេរកឃើញនៅក្នុងត្រសក់ មានឥទ្ធិពលប្រឆាំងនឹងជំងឺមហារីក។ ដូច្នេះហើយ ការទទួលទានទឹកត្រសក់ជាប្រចាំ អាចជួយការពាររាងកាយឲ្យរួចផុតពីជំងឺមហារីកយ៉ាងមានប្រសិទ្ធភាពបំផុត។
ការពារភ្នែក
វីតាមីនអា និងសារធាតុប្រឆាំងអុកស៊ីតកម្មដទៃទៀត ដែលត្រូវបានគេរកឃើញនៅក្នុងទឹកត្រសក់ អាចជួយការពារភ្នែក នៅពេលអ្នកកាន់តែចាស់។ ការចុះខ្សោយនៃកញ្ចក់កែវភ្នែក គឺដោយសារតែអុកស៊ីតកម្មនៅកណ្តោលរីទីណា ដែលបណ្តោលឲ្យមានភាពតានតឹងក្នុងភ្នែក។ ប៉ុន្តែ ទឹកត្រសក់ អាចកម្ចាត់រ៉ាឌីកាល់សេរី មុនពេលវាបំផ្លាញឲ្យមានការខូចខាតធ្ងន់ធ្ងរ៕
ដកស្រង់ពី៖ soha
មតិយោបល់