និយាយឲ្យចំទៅ នរណាៗក៏ស្គាល់ក្រខុបដែរ ព្រោះរុក្ខជាតិមួយប្រភេទនេះងាយនឹងដុះស្ទើរគ្រប់ទីកន្លែង ជាពិសេសតំបន់ដែលមានដីសើម។ ប៉ុន្តែមនុស្សភាគច្រើនមិនទាន់ដឹងថា ក្រខុបផ្តល់អាចអត្ថប្រយោជន៍សំខាន់យ៉ាងណាសម្រាប់សុខភាពឡើយ។
បើយោងតាមគេហទំព័រ myfitmagazine បានបង្ហាញថា ក្រខុបមានសមត្ថភាពអស្ចារ្យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក សន្លាក់ រលាក សម្ពាធឈាម ឈឺក្បាល ព្រមទាំងទប់ទល់នឹងការឆ្លងមេរោគផ្សេងៗ។
ក្រៅពីអ្វីដែលបានរៀបរាប់ខាងលើនេះ ក្រខុបមានគុណប្រយោជន៍ផ្សេងទៀតដូចជាៈ
- ស្លឹកក្រខុប មានឥទ្ធិពលបំផុតក្នុងការការពារជំងឺគាំងបេះដូង ដោយសារតែសារធាតុប្រឆាំងអុកស៊ីតកម្មរបស់វា
- វីតាមីនC អាចជួយបំបាត់អាការផ្តាសាយ
- ជាតិកាល់ស្យូម និងផូស្វ័រ អាចជួយពង្រឹងឲ្យឆ្អឹងរឹងមាំបានល្អ
- ប្រូតេអ៊ីន និងជាតិដែក អាចជួយទប់ស្តាប់បញ្ហាខ្វះឈាម
- វីតាមីនB អាចជួយកាត់បន្ថយភាពតានតឹងធ្វើឲ្យអ្នកមានអារម្មណ៍ល្អ។
ចំណាំៈ ដើម្បីទទួលបានអត្ថប្រយោជន៍ពីក្រខុប អ្នកអាចទទួលទផ្លែទុំមួយថ្ងៃ ២ទៅ៣ផ្លែជាប្រចាំ ចំណែកឯស្លឹកវិញ អ្នកអាចយកទៅច្នៃធ្វើជាតែសម្រាប់ទទួលទាន៕
មតិយោបល់