ក្រុមបាល់ទាត់ជម្រើសជាតិ រុស្ស៊ី ពិតជាមិនធ្វើឲ្យអ្នកគាំទ្រអស់សង្ឃឹមឡើយក្នុងនាមជាម្ចាស់ផ្ទះ ដោយបានយកឈ្នះ អេហ្ស៊ីប ដែលមានកីឡាករកំពុងឡើងជើងខ្លាំង Salah ជាលទ្ធផល ៣ទល់១ កាលពីយប់មិញ នាពានរង្វាន់បាល់ទាត់ពិភពលោក នាជំនួបលើកទី២។
គ្រាប់បាល់ទាំងពីរក្រុម កើតឡើងនាវគ្គទី២ ខណៈដែលម្ចាស់ផ្ទះ រកបានគ្រាប់ដំបូងដោយកីឡាករ A.Fathi នៅនាទី ៤៧ របស់អេហ្ស៊ីប ទាត់បញ្ចូលទីខ្លួនឯង នឹងកីឡាករ D. Cheryshev នៅនាទី ៥៩ ហើយកីឡាករ A. Dyuba រកបាននៅនាទី ៦២ ស្របពេលដែល អេហ្ស៊ីប រកបានដោយការទាត់បាល់ ១១ម៉ែត្រ ពីសំណាក់កីឡាករ M. Salah នៅនាទី ៨៤។
ដូច្នេះហើយ ក្រុមម្ចាស់ផ្ទះ មានភាគរយឡើយទៅវគ្គបន្តខ្ពស់បំផុត បន្ទាប់ពីការបង្ហាញខ្លួន ២លើក ឈ្នះទាំងអស់ ប៉ុន្តែ អេហ្ស៊ីប ត្រូវហាលអាវត្រឹមពេលនេះ ដោយ ២ប្រកួត កន្លងមកចាញ់ទាំងអស់៕
https://www.youtube.com/watch?v=59Gx6-enwmk
មតិយោបល់