ព័ត៌មានជាតិ

សមត្ថកិច្ច បញ្ជូនខ្លួនក្រុមជនសង្ស័យ ៥នាក់ទៅតុលាការ ពាក់ព័ន្ធករណីជួលស្ត្រីខ្មែរ ឲ្យពពោះ យកកូនលក់

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជន នៃស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនក្រុមជនសង្ស័យ ប្រុសស្រី ៥នាក់ទៅ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធរកណី ជួលស្ត្រីខ្មែរឲ្យពពោះ យកកូនទៅលក់ឲ្យជនបរទេស។

បើយោងតាមការបញ្ជាក់ពីលោក វរសេនីយ៍ឯក កែវ ធា ការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជន ជនសង្ស័យ ចំនួន ០៥នាក់៖
-ទី១ឈ្មោះ LlU QlANG ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិចិន ជាមេការ
-ទី២ ឈ្មោះ ស្វាយ សុីណុច ហៅ សី ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ជាមេការ
-ទី៣ ឈ្មោះ នឿន ស្រីឡាង ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ជាមេការ
-ទី៤ឈ្មោះ លឹម សុភាព ហៅ ស្ដើង ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបកប្រែ
-និងទី៥ឈ្មោះ ថៃ ភាព ភេទស្រី អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ ជាមេការ ។

គួររំឭកថា កម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំលោក លោក វរសេនីយ៍ឯក កែវ ធា ការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជន និងមានការសម្របសម្រួលដោយលោក ព្រះរាជអាជ្ញារង គុជ គឹមឡុង បានចុះបង្ក្រាបទីតាំង ជួលស្ត្រីខ្មែរពពោះជំនួស កាលពីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ ២អា និង៩អា ក្រុម ៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

នៅក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ច ជួយសង្គ្រោះ បានជនរងគ្រោះ ជាស្ត្រីខ្មែរ ដោះមានផ្ទៃពោះ ជាង ៤០នាក់ និងដកហូតបានវត្ថុតាងមួយចំនួន៖
-រថយន្តម៉ាកស្តារិច ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2A-6883 ចំនួន ០១គ្រឿង
-ម៉ូតូ ម៉ាកហុងដា Today ពណ៌ខ្មៅ ចំនួន០១គ្រឿង
-រថយន្តគ្រឿង ម៉ាក Lexus 470 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2C-8863 ចំនួន ០១គ្រឿង
-រួមនិង ឯកសារ លិខិតឆ្លងដែន និងឯកសារពាក់ព័ន្ធផ្សេងៗមួយចំនួនធំ៕

មតិយោបល់