ជំងឺខ្លាញ់ក្នុងថ្លើម កំពុងតែមានការកើនឡើងយ៉ាងខ្លាំងនៅទូទាំងពិភពលោក ដោយសារតែការទទួលទានអាហារគ្មានផាសុខភាព។ ការទទួលទានអាហារមិនត្រឹមត្រូវ មិនត្រឹមតែបង្កើនបន្ទុកលើរាងកាយប៉ុណ្ណោះទេ វាក៏អាចធ្វើឲ្យស្ថានភាពជំងឺកាន់តែអាក្រក់ផងដែរ។
ដូច្នេះ ដើម្បីបង្ការកុំឲ្យជំងឺកាន់តែធ្ងន់ធ្ងរ អ្នកជំនាញបានណែនាំឲ្យជៀសវាងរបបអាហារទាំប៉ុន្មានមុខនេះ។
កាត់បន្ថយ ឬឈប់ផឹកគ្រឿងស្រវឹង
ទោះបីជាមានការផ្សព្វផ្សាយមួយចំនួនថា ការទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមធ្យមល្អសម្រាប់សុខភាពក៏ដោយ ប៉ុន្តែជាតិអាល់កុលអាចស្រូបចូលទៅក្នុងរាងកាយអាចបង្កគ្រោះថ្នាក់ដល់ថ្លើម ជាពិសេសអ្នកមានជំងឺថ្លើម។
ដូច្នេះអ្នកដែលមានជំងឺខ្លាញ់ក្នុងថ្លើម ត្រូវទទួលទានតិច ឬមិនផឹកតែម្តង ដើម្បីកុំឲ្យស្ថានភាពថ្លើមកាន់តែអាក្រក់។
កំណត់អាហារចៀន ឬមានខ្លាញ់
នៅពេលដែលអ្នកទទួលទានសម្បូរជាតិខ្លាញ់ បំពង់រំលាយអាហារ និងពោះវៀនស្រូបយកជាតិខ្លាញ់លើស ហើយត្រូវបានបញ្ចូនទៅថ្លើមដើម្បីដោះស្រាយ។ ប្រសិនបើអ្នក នៅតែទម្លាប់ធ្វើបែបនេះ ថ្លើមរបស់អ្នកនឹងមានស្ថានភាពកាន់តែយាប់យឺនទៅៗ។
ជៀសវាងអាហារហិរ
ចំពោះអ្នកដែលមានជំងឺប្រព័ន្ធរំលាយអាហារ រឿងសំខាន់ដែលអ្នកត្រូវតមឲ្យបាន គឺការញ៉ាំអាហារហិរ។ ព្រោះប្រភេទអាហារហិរ អាចបណ្តោលឲ្យខូចខាតកោសិកា ហើយបង្កឲ្យជំងឺថ្លើមកាន់តែមានសភាពធ្ងន់ធ្ងរ។
កាត់បន្ថយអាហារដែលមានប្រូតេអ៊ីនខ្ពស់
អាហារដែលមានកម្រិតប្រូតេអ៊ីនខ្ពស់មិនងាយរំលាយនោះទេ ទោះបីជាវាមានផ្ទុកអាហារបំប៉នខ្ពស់ ប៉ុន្តែប្រសិនបើអ្នកញ៉ាំប្រូតេអ៊ីនច្រើនពេកនឹងមានផ្ទុកដល់ថ្លើមកាន់តែខ្លាំង។ សម្រាប់អ្នកដែលមានជំងឺខ្លាញ់ក្នុងថ្លើម មិនមានអំណោយផលល្អនោះទេ គឺបន្ថែមស្ថានភាពកាន់តែអាក្រក់។
កុំបរិភោកជាតិស្ករច្រើនពេក
ប្រសិនបើអ្នកញ៉ាំអាហារដែលមានផ្ទុកជាតិស្ករខ្ពស់ វាមិនត្រឹមតែបង្កើនបន្ទុកលើថ្លើមនោះទេ ប៉ុន្តែវាក៏អាចបង្កើនកម្រិតជាតិស្ករនៅក្នុងឈាមផងដែរ ដែលអាចបណ្តោលឲ្យអ្នកកើតជំងឺទឹកនោមផ្អែម។
ដូច្នេះ ដើម្បីការពារជំងឺខ្លាញ់ក្នុងថ្លើម កុំឲ្យមានផលស្ថានភាពកាន់តែធ្ងន់ធ្ងរ អ្នកនគួរតែជៀសវាងក្រុមអាហារដូចខាងលើ ហើយគួរតែពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទទួលទានអ្វីដែលល្អ៕
ដកស្រង់ពី៖ soha
មតិយោបល់